រ៉ឺម៉ក​ម៉ូតូ​កង​បី​កំពុង​ឈប់​ចាក់​សាំង​ក្បែរ​ចិញ្ចើម​ផ្លូវត្រូវ​ម៉ូតូ​វីវ៉ា​បុក​ពី ក្រោយ​ពេញទំហឹង របួសធ្ងន់​១ និង​ស្រាល​ម្នាក់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​និង​ម្នាក់ទៀត​បាន​រងរបួស់​ស្រាល់ ខណៈដែល​ពួកគាត់​បើក​រ៉ឺម៉ក​ម៉ូតូ​មក​ឈប់​ចាក់​សាំង​ក្បែរ​ចិញ្ចើមផ្លូវ ក៏ត្រូវ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ១​គ្រឿង ជិះ​ដោយ​យុវជន ២​នាក់ ធ្វើដំណើរ​យ៉ាង​លឿន​មក​បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រ៉ឺម៉ក​ម៉ូតូ​រុលទៅមុខ​ប្រមាណ​ជាង ១០​ម៉ែត្រ ចំណែក​យុវជន​បង្ក​ទាំង ២​នាក់ បាន​រត់​គេចខ្លួនបាត់ ខណៈដែល​សមត្ថកិច្ច​កំពុង​រវល់​ធ្វើការ​វាស់វែង​។​ ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង​១០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ កុម្ភៈ ២០១៤ នៅ​ចំណុច​មុខ​មន្ទីរ​សម្រាក​ព្យាបាល​ប៉ា​រ៉ា​ម៉េ​ត តាមផ្លូវ​១៥៤

ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​ ​តាម​ប្រភព​ព៏​ត៌មាន​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា​នោះ​មុនពេល​កើយ​ហេតុ​គេ​បានឃើញ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង​កំពុង​ឈប់​ចាក់​សាំង​ក្បែរ​ចិញ្ចើមផ្លូវ ខណៈនោះ​ក៏មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វិ​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ស៊េរី​ចាស់ បានធ្វើ​ដំណើរ​បាន​បណ្តោយ​ផ្លូវ ១៥៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច យ៉ាង​លឿន​

ក៏​ជ្រុល​ទៅបុក​ពីក្រោយ​រ៉ឺម៉ក​ម៉ូតូ​កង់​បីយ៉ាង​ពេញ ទំហឹង​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​រងរបួស់​ធ្ងន់ធ្ងរ​និង​ចំណែក​ម្ចាស់​ម៉ូតូ​វិ​វ៉ា​គ្រាន់តែ​រងរបួស​ស្រាល់ ហើយក៏​ត្រូវ​រថយន្ត​សាមុយ​ដឹង​យកទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ភ្លាមៗ​ផងដែរ​។​

ក្រោយពេល​កើតហេតុ​ម​ស​ត្ថ​កិច្ច​បាន​ចុះ​វាស់វែង​នៅ​កន្លែងកើតហេតុ​និង​អូស យក​ម៉ូតូ​ទាំង ២​គ្រឿង​ខាងលើនេះ ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នាពេល​ក្រោយ​៕ ​Image1 Image2 Image3 Image4