ឪពុកចុងតណ្ហាក្រាស់ រំលោកក្មេងស្រីមិនទាន់គ្រប់អាយុ

0

ខេត្តរតនគិរី÷ ឪពុកចុងល្មោភកាមតណ្ហាក្រាស់ម្នាក់ ចាប់រំលោភសេពសន្ថវ:លើក្មេងស្រីម្នាក់មិនទាន់គ្រប់អាយុបានចម្រេច បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះបានមកប្តឹងនគរបាលមូលដ្ឋាន ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨នឹង២០នាទីព្រឹក ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងច្រៀក ឃុំលុងឃុង ស្រុកបកែវ ខេត្តរតនគិរី ។អធិការនគរបាលស្រុកបកែវលោក ជួប វណ្ណរក្ស បានឲ្យដឹងថា ម្តាយក្មេងស្រីរងគ្រោះបានមកប្តឹងនគរបាលថា មានឪពុកចុងចាប់រំលោភសេពសន្ទវៈកូនរបស់ខ្លួន(ឪពុកចុងចាប់រំលោភកូនចុង)នៅក្នុងចម្ការម្រេចក្បែរគុម្ពចេកមួយកន្លែង ។លោក ជួប វណ្ណរក្ស បន្តថា ក្មេងស្រីរងគ្រោះមានឈ្មោះ ស.ច.ន អាយុ ១១ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនចុងជនសង្ស័យ)។ចំណែកជនសង្ស័យមានឈ្មោះ នួន សាំងភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាឪពុកចុង) មានទីកន្លែងកំណើតភូមិផ្សាដំបង ឃុំដើមដូង ស្រុកទូកមាស ខេត្តកំពត ក្រោយពីបានប្រព្រឹត្តបទល្មើសរួចមក បានរត់គេចខ្លួនបាត់ស្រមោល ។ក្នុងនោះដែរកម្លាំងសមត្ថកិច្ច ជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុនិងយកជនរងគ្រោះពិនិត្យនឹងធ្វើកោសល្យវិច័យនៅមន្ចីរពេទ្យបង្អែកខេត្ត ។បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្រុកបកែវកំពុងចុះ ស្រាវជ្រាវរកចាប់ខ្លួនឪពុកចុងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដែលខ្លួនប្រព្រឹត្ត ៕ យក្ខឡោម