​ក្រុម​សាខា​មានជ័យ បាន​បំបាក់​ក្រុម​សាខា​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ដោយ​ល​ទ្ឋ​ផល​៧​ទល់នឹង​២ ក្នុង​ពាន​អេស៊ីលីដា ឆ្នាំ​២០១៤

0

​ក្រុម​សាខា​មានជ័យ​ទទួលបាន​៣​ពិន្ទុ​បន្ថែម បន្ទាប់ពី​ឈ្នះ​ក្រុម​សាខា​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ដោយ​ល​ទ្ឋ​ផល​៧​ទល់នឹង​២ ក្នុងការ​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ធនាគារ​អេស៊ីលីដា ប្រចាំឆ្នាំ​២០១៤ នៅលើ​ទីលាន​ខេមរា នា​ព្រឹក​មិញ​នេះ ។ ក្នុង​មួយ​ប្រកួត​នេះ ក្រុម​សាខា​មានជ័យ មានប្រៀប និង​កំលាំង​បច្ចេកទេស​លេង​យ៉ាង​ល្អ ដោយ​គេ​អា​ចរក​គ្រាប់​បាល់​បាន​ផ្ទួនៗ​គ្នា ចំនួន​៧​គ្រាប់ ដោយ​ក្នុង​តង់​ទី​១ រកបាន​៤​គ្រាប់ និង​តង់​ទី​២ រកបាន​៣​គ្រាប់​បន្ថែមទៀត ។

រីឯ​ក្រុម​សាខា​ក្រុង​តាខ្មៅ​ខេត្ត កណ្តាល គេ​ក៏បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព​ខ្លាំងណាស់​ដែរ ប៉ុន្តែ​គេ​មានឱកាស​រក​គ្រាប់​បាល់​បាន​សង​វិញ តែ​២​គ្រាប់​ប៉ុណ្ណោះ នៅក្នុង​តង់​ទី​២ ។ គួរ​រំលឹក​ផងដែរ​ថា ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ធនាគារ​អេស៊ីលីដា កាលពី​ឆ្នាំ​២០១៣ លេខ​១​បាន​ទៅលើ​ក្រុម​កំពង់ថ្ម លេខ​២​ក្រុម​ការិយាល័យ​កណ្តាល​គ្រុប​ឌី និង​លេខ​៣​ស្ទួន​បាន​ទោ​ក្រុម​សាខា​បឹងត្របែក និង​ក្រុម​សាខា​ខេត្តបាត់ដំបង ។​ ​

ចំណែកឯ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​វិញ គឺ​សាខា​ស្រុក​អង្គស្នួល ខេត្តកំពង់ស្ពឺ ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​ចំណូល​ថ្មី សាខា​ផ្សារ​ដើមថ្កូវ ក្នុង​ល​ទ្ឋ​ផល​២​ទល់នឹង​៥ ។ ថ្វីត្បិតតែ​ក្រុម​សាខា​ផ្សារ​ដើមថ្កូវ ជា​ក្រុម​ថ្មី​ក៏ពិតមែន ប៉ុន្តែ​កីឡាករ​នីមួយៗ​នៅក្នុង​ក្រុម គឺ​សុ​ត​សឹង​មាន​សមត្ថ​ភាពល្អ ក្នុងការ​ប​ញ្ចូ​ន គ្របគ្រង និង​ការទា​ត់បាល់​ទៅកាន់​ទី​គូប្រកួត ។

ក្រុម​សាខា​ស្រុក​អង្គស្នួល នៅក្នុង​មួយ​ប្រកួត​នេះ គឺ​គេ​គ្រាន់តែ​ធ្វេសប្រហែស​បន្តិច​តែប៉ុណ្ណោះ ដោយ​ល​ទ្ឋ​ផល​តង់​ទី​១ សាខា​ផ្សារ​ដើមថ្កូវ នាំមុខ​បណ្តោះអាសន្ន​៣​ទល់នឹង​០ និង​តង់​ទី​២​រកបាន​ម្ខាង​២​គ្រាប់​ដូចគ្នា ៕??????????????????????????????? ???????????????????????????????