មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានធ្វើការជំរុញបន្ថែម ទៅដល់បងប្អូនក្រុមគ្រួសារកងទ័ពទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កបង្កើតផល ដាំដំណាំរួមផ្សំផ្សេងៗ នៅលើផ្ទៃដីដែលអង្គភាពបានប្រគល់ជូន ដើម្បីអោយជីវភាព បងប្អូនកាន់តែល្អប្រសើរឡើង!

0
37

ព្រះវិហារ៖​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ ចាន់ សាមីស្រីឌឹក អមដំណើរដោយ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ ១០រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២០៥៦២ បាននាំយកអំណោយមនុស្សធម៌ ដែលកេីតចេញពីទឹកចិត្តអាណិតស្រលាញ់ និងការយកចិត្តទុកដាក់គិតគូរខ្ពស់ របស់ឯកឧត្តម ព្រមទាំងលោកជំទាវ ក្នុងការចុះសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិការ មកចែករំលែកជូនដល់បងប្អូនក្រុមគ្រួសារកងទ័ព ក្នុងឱកាសអបអរសាទរ ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានបញ្ជាក់ថា កន្លងមកសម្តេចតេជោ បានផ្តល់នូវអ្វីៗជាច្រេីនដល់កងទ័ព និងគ្រួសារ ដូចជាដី លំនៅដ្ឋាន ដីសម្រាប់ធ្វេីកសិកម្ម ដេីម្បីអោយជីវភាព ព្រមទាំងការរស់នៅរបស់បងប្អូននៅទីនេះ មានជីវភាពកាន់តែរឹងមាំ និងល្អប្រសេីរឡេីង រួមចំណែកកាត់បន្ថយភាពក្រីក្រ។ ដូច្នេះយេីងទាំងអស់គ្នានៅទីនេះ ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងបង្កបង្កើតផល ចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំផ្សេងៗ នៅលើផ្ទៃដីដែលសម្តេចផ្តល់ជូន តាមរយះអង្គភាពបានប្រគល់ អោយបានគង់វង្សរីកចំរេីនជារៀងរហូត ស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរ ពីសុខទុក្ខ របស់បងប្អូនគ្រួសារកងទ័ព និងកងទ័ពជាប់ជាប្រចាំ។

បន្ទាប់ពីប្រសាសន៍សំណេះសំណាល និងការផ្តាំផ្ញេីរបស់ឯកឧត្តមបានបញ្ចប់ លោកជំទាវ ចាន់ សាមីស្រីឌឹក ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង បានចែកនូវអំណោយ ផ្ទាល់ ជូនដល់ដៃបងប្អូនគ្រួសារកងទ័ពប្រមាណជាង៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២២គីឡូក្រាម មី១កេស ថវិការ២ម៉ឺនរៀល៕សួនលីណា