​លោក នុត ពុធ​ដា​រ៉ា បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្នុង​សង្កាត់​ពងទឹក និង​សង្កាត់​ព្រៃវែង​

0

​ ​លោក នុត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង ចំនួន ០២​ខ្សែ ក្នុង​សង្កាត់​ចំនួន ០២ គឺ​សង្កាត់​ពងទឹក និង​សង្កាត់​ព្រៃវែង ដោយបាន​ប្រា​រព​ឡើង​នៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​ ​ ​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ លោក​អភិបាលខណ្ឌ​បានធ្វើ​ការលើកឡើង​អំពី​ការអភិវឌ្ឍ ពីមួយថ្ងៃ​ទៅមួយថ្ងៃ របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី តួយ៉ាង​នៅថ្ងៃនេះ សង្កាត់​ពងទឹក និង​សង្កាត់​ព្រៃវែង បានទទួល​ផ្លូវ​បេតុង​ថ្មី​ចំនួន ០២​ខ្សែ ស្ថិតក្រោម​គម្រោង​ថវិការ​អភិវឌ្ឍន៍​ឆ្នាំ​២០១៤ របស់​សង្កាត់ ដែលជា​ផ្លូវ​បេតុង គ្មាន​ស​សៃ​ដែក​។

លោក​អភិបាល​ក៏បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​ដែល​កំពុង​ស្ថាបនា សូមមេត្តា​យោគយល់​ដល់​ផលប៉ះពាល់​តិចតួច​ដែល​កើតឡើង​ក្នុងពេល​ស្ថាបនា និង​សូមជួយ​តាមដាន​ទាំងអស់គ្នា​អំពី​ការស្ថាបនា​បើ​ពិនិត្យឃើញថា​មាន​បញ្ហា​សូម​រាយការណ៍​បន្ទាន់​មក​អាជ្ញាធរ សង្កាត់ ខណ្ឌ​ដើម្បី​មាន​វិធានការ​។

លោក​អភិបាលខណ្ឌ ក៏បាន​ក្រើន​រំ​ព្ញ​ក​ដល់​ក្រុមហ៊ុន​ទទួល​ការស្ថាបនា​ផ្លូវ​នេះ​សូម​ធ្វើការ​ស្ថាបនា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​សំណង់ និង​បាន​ទាន់ពេលវេលា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទាង​០២​បាន​ប្រើប្រាស់​។ ​ ​គួរ​បញ្ជាក់ថា​៖ ផ្លូវ​ទាំង​០២​ខ្សែ​នេះ ស្ថិតក្រោម​គម្រោង​អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ​២០១៤ ជា​ផ្លូវ​បេតុង គ្មាន​ស​សៃ​ដែក អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន សំ ស៊ី​វន ក្នុងនោះ​៖ -​ ​០១​ខ្សែ ស្ថិតក្នុង​ភូមិ​ពងទឹក សង្កាត់​ពងទឹក មាន​ប្រវែង ២១០​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ​ -​ ​០១​ខ្សែ​ទៀត ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្វា និង​ភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង មាន​ប្រវែង ២១៣​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ​??????????????????????????????? ??????????????????????????????? ???????????????????????????????