​ការតែងតាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ នៅក្នុង​ស្ថាប័ន​នីមួយៗ ក្នុង​ខេត្តតាកែវ ត្រូវតែមាន​ការបោះឆ្នោត

0

គាំទ្រ​ពី​បុគ្គលិក​ក្នុង​ស្ថាប័ន​នោះ នេះ​ជា​ប្រសាសន៍ របស់​ឯកឧត្តម អភិបាល​ខេត្តតាកែវ​ ​អភិបាល​ខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ បានចាប់ផ្ដើម​ដាក់​ឲ្យ​អនុវត្ត​ន៏​នូវ​កម្មវិធី​ថ្មី​មួយ គឺ​រាល់​ការតែងតាំង​ប្រធាន​ការ​រិ​យា​ល័យ ឬ​អនុប្រធាន​មន្ទីរ គឺ​ត្រូវតែ​ធ្វើការ​បោះឆ្នោត ដោយ​បុគ្គលិក​ក្នុង​មន្ទីរ​នោះ​។

ហើយ​អ្នកទទួលបាន​សំលេងគាំទ្រ​ភាគច្រើន ដាច់ខាត​និង​ទទួលបាន​តំណែង​នោះ​។ ​និតិ​វិធី​ថ្មី​របស់​ឯក​ឧ​ត្ត អភិបាល​ខេត្តតាកែវ បាន​កើតឡើង​បន្ទាប់ពី​មានការ​លេច​ឮថា ការតែងតាំង​ប្រធាន​ការ​រិ​យា​ល័យ ឬ​អនុប្រធាន​មន្ទីរ​ក្នុង​ស្ថាប័ន​នីមួយៗ នៅក្នុង​ខេត្តតាកែវ មាន​ភាពមិនប្រក្រតី ឬ​មានការ​ចោទប្រកាន់ថា បក្សពួកនិយម​នោះ ។

មាន​ប្រសា​ស​ន៏​នៅក្នុង​ឪ​កាស់ ចូលរួម​បោះឆ្នោត ជ្រើសរើស​អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា នៅ​សាលប្រជុំ​មន្ទីរអប់រំ ។​ ឯកឧត្តម​អភិបាលខេត្ត បានចាត់ទុក​ការបោះឆ្នោត ដោយ​បុគ្គលិក​ក្នុង​មន្ទីរ ជា​រឿង​មួយ​ដែល​ល្អ សម្រាប់​សម្លេងគាំទ្រ​ភាគច្រើន ទៅលើ​បុគ្គល​ដែល​តែងតាំង ដោយ​បុគ្គលិក​នៅក្នុង​មន្ទីរ​ផ្ទាល់ ហើយ​និង​មិន​ធ្វើ​ឲ្យ​មាន​ពាក្យ​ច​ចរាម​មិនល្អ​នាពេល​កន្លងមក ដែរ​ថា​ការតែងតាំង​អនុប្រធាន​

មន្ទីរអប់រំ​យុវជន និង​កីឡា​នេះ ពោល​ពេញ​ដោយ​ភាពមិនប្រក្រតី និង​ប្រកបទៅដោយ​បក្សពួកនិយម និង​អំពើពុករលួយ​ជាដើម​នោះ និង​លប់បំបាត់​ជាមិនខាន ព្រោះ​និតិ​វិធី​ថ្មី គឺ​ការបោះឆ្នោត​ដោយ​បុគ្គលិក​ក្នុង​មន្ទីរ ដែលមាន​សិទ្ធិសេរីភាព​ពេញទី ក្នុងការ​បោះឆ្នោត​ជូន​បេក្ខជន​ប្រធាន​ការ​រិ​យា​ល័យ ឬ​អនុប្រធាន​ការ​រិ​យា​ល័យ​ណាមួយ សម្រាប់​មុខតំណែង អនុប្រធាន​មន្ទីរ​នេះ​។​ ​ឯកឧត្តម​អភិបាល​ខេត្តតាកែវ បាន​មាន​ប្រសា​ស​ន៏​ដោយ​សង្កត់ធ្ងន់ថា នេះ​ជា​សេរីភាព​របស់​មន្ត្រីរាជកា​រទាំង​អស់ ដូច្នោះ​ទេ ចាប់ពី​ថ្ងៃនេះ​តទៅ សូមកុំ​ចោទប្រកាន់ថា ប្រធាន​មន្ទីរ ឬ​

ចៅហ្វាយខេត្ត តែង​តាំងតែ​បក្សពួក​ខ្លួនឯង ឬ​តែងតាំង​ដោយ​ប្រព្រឹត្ត​អំពើពុករលួយ ព្រោះ​ការតែងតាំង គឺមាន​ការបោះឆ្នោត​ពី​អស់លោក​ទាំងអស់គ្នា បើ​ចោទថា​បក្សពួក គឺមាន​តែ​បក្សពួក​មន្ត្រីរាជការ​ទាំ​ង​អស់​គ្នា បានជា​នាំគ្នា​បោះឆ្នោត​ឲ្យ​ហើយ បើ​ថា​ពុករលួយ មានតែ​មន្ត្រីរាជការ​ទាំ​ង​អស់ហ្នឹង បានទទួល​សំណូក​ពី​គេ បានជា​នាំគ្នា​បោះឆ្នោត​គាំទ្រ​គេ​ច្រើន​បែបនេះ ។ ​

គួរបញ្ជាក់​ផងដែរ​ថា ក្នុងការ​បោះឆ្នោត​ជ្រើសរើស អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ដោយ​បុគ្គលិក​ក្នុង​មន្ទីរ​ទាំង​១២០​នាក់ ហើយ​ដែលមាន​លោក​ប្រធាន​ការ​រិ​យា​ល័យ​និង​អនុប្រធាន​ការ​រិ​យា​ល័យ ដែលមាន​សិទ្ធ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​នោះ លោក មាស ផុន ប្រធាន​ការ​រិ​យា​ល័យ​រដ្ឋបាល​បានទទួល​សំលេង​ដ៏​លើសលប់​ជាងគេ ក្នុងចំណោម​ប្រធាន​ការ​រិ​យា​ល័យ​នានា គឺ​ទទួលបាន​សំលេង​៧៧​សំលេង ក្នុងចំណោម​សំលេងឆ្នោត​១២០ ដោយឡែក​បេក្ខភាព​ដទៃទៀត​ទទួលបាន​សំលេង​តែ​១​សំលេង​ដល់​ជាង​១០​សំលេង​តែប៉ុណ្ណោះ ៕2