ផឹកស៊ី​ស្រវឹង​ឈ្លោះប្រកែក​ដេញ​វាយ​គ្នា​ផ្អើល​សមត្ថកិច្ច​ពេញ​មួយ​ខណ្ឌ​៧​មករា​ទាំង​កណ្ដាលយប់​

0

​ភ្នំពេញ ៖ ក្រុម​ផឹកស៊ី​មួយក្រុម​មាន​គ្នា​ប្រហែល​ជិត​១០​នាក់​បាន​អង្គុយ​ផឹកស៊ី​ស្រវឹង ហើយ​ឈ្លោះប្រកែក​វាយ​គ្នាឯង ពេញ​ផ្លូវ​បណ្ដាលអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទាំង​កណ្ដាលយប់ ព្រោះតែ​ក្រុម​ផឹកស៊ី​នេះ​ស្រែក​ឡូឡា បង្ករឿង​ហើយ​ប្រជាពលរដ្ឋ​បាន​ប្ដឹងទៅ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​បុរី​កីឡា អាគា​ទី​៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​ ​

បើតាម​សមត្ថកិច្ច​ដែល​បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​បានឱ្យដឹងថា គឺមាន​ក្រុម​ផឹកស៊ី​១​ក្រុម​មាន​គ្នា​ប្រហែល​១០​នាក់​បាន​ប្រជុំគ្នា​ផឹកស៊ី​តាំងពី​ព្រលប់​រហូតដល់​យប់​ជ្រៅ ហើយ​បាន​ស្រែក​ឡូឡា បង្ក​ជា​រឿង​ទាស់សំដី​គ្នា​ក្នុង​វង់​ផឹកស៊ី ដោយ​គេ​ដឹងថា​មាន​បុរស​២​នាក់ ដែល​ត្រូវជា​បងប្អូន​និង​គ្នា​បាន​វាយ​គ្នា​ទៅវិញទៅមក​បណ្ដាលអោយ​រងរបួស​បែក​មុខ​បែក​មាត់​

ទាំងសងខាង ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ ​បន្ទាប់ពី​កើតហេតុ​ក្រុម​ផឹកស៊ី​មួយក្រុម​នេះ​បាន​បែក​វង់​គ្នា ហើយ​បុរស​ទាំង​២​នាក់​នោះ​ក៏បាន​ចូលទៅ​ក្នុងផ្ទះ​រៀងៗ​ខ្លួន ដោយ​ពុំមាន​ដាក់ពាក្យ​បណ្ដឹង​អ្វី​នោះទេ ដោយសារតែ​នេះ​គឺជា​រឿង​នៅក្នុង​គ្រួសារ​និង​មិន​ចង់​មាន​

បញ្ហា​វែងឆ្ងាយ ហើយ​សមត្ថកិច្ច​បាន​ដក​កម្លាំង​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ​។ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​រអ៊ូរទាំ​ថា ក្រុម​ផឹកស៊ី​មួយក្រុម​នេះ​គឺ​ផឹក​មិនដែល​លោះ​ថ្ងៃ​ឡើយ ហើយ​ពេល​ផឹកស៊ី​ម្ដងៗ​បាន​ស្រែក​

ឡូឡា ធ្វើអោយ​រំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់​ជាខ្លាំង ហើយ​ពួកគាត់​មិន​ហ៊ាន​ប្រាប់​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ដាក់ខ្លួន​របស់គាត់ មិនអាច​រស់នៅ​បាន​សុខ​នៅ​កន្លែង​នេះ ដូច្នេះ​មានតែ​សំណូមពរ​អោយ​សមត្ថកិច្ច​ជួយ​មាន​វិធានការ​ចំពោះ​ក្រុម​ផឹកស៊ី​នេះ​ផង​៕ ​Image1 Image2 Image3