អាជ្ញាធរ​នាំគ្នា​ចែក​អនុក្រឹត្យ​ស្តីពី​ការផ្តល់​លិខិតឆ្លងដែន​ធម្មតា ជូន​ពលករ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​

0

​ក្រុង​ប៉ោយប៉ែត​៖ ​ក្រុម​គ​ណះ​កម្ម​កា​ចំរុះ​នាំគ្នា​ចែក អនុក្រឹត្យ​ស្តីពី​ការផ្តល់​លិខិតឆ្លងដែន​ធម្មតា ជូន​ពលករ ពល​ការិនី និង​សិស្ស​និស្សិត​ខ្មែរ នៅ​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​គោលបំណង​អោយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ថៃ​បញ្ជូនមក​បាន​យល់​ជ្រូ​ល​ជ្រៀប ពី​ខ្លឹម​សារសំខាន់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពាក់​ពន្ធ​និង​កា​ធ្វើលិខិត​ឆ្លងដែន របស់​ពលរដ្ឋ​យើង​ទៅ​ប្រទេសក្រៅ​សព្វថ្ងៃនេះ​។​ ​សូមបញ្ជាក់​ដែលថា ក្នុងករណី​ចែក​អនុក្រឹត្យ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​៩ ១០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៤​នេះ នៅ​ចំណុច​រង្វង់​មូលនៃ​ក្រុង​ប៉ោយប៉ែត​តែម្តង ក្រោម​កា​ដឹកនាំ​របស់លោក​អភិបាលក្រុង​ប៉ោយប៉ែត​រួមសហការ​ជាមួយ​ក្រុម​សហភាព សហ​ព​ន្ធ័​យុវជន​កម្ពុជា និង​ក្មួយៗ​យុវជន​ស្មា​ក់​ចិត្ត​កាកបាតក្រហម កម្ពុជា​ប្រចាំខេត្ត​បន្ទាយមានជ័យ បាននាំគ្នា​ចែក​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤​នេះ​របស់​សម្តេច ហ៊ុន សែន ដើម្បីអោយ​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៃ​បញ្ជូនមក​យល់ដឹង​កាន់តែច្បាស់​ពាក់​ពន្ធ​និង​កា​ធ្វើ​បែបបទ ឆ្លងទៅ​ប្រទេសជិតខាង​ដើម្បីអោយ​មា​សុពលភាព​ស្របច្បាប់​ដូច​ពលករ​ឯទៀត​នោះ​។​ ​

គួ​រំលឹក​ដែលថា ក្រោយពី​ពលករ​យើង បានទទួល​នៅ​ដំណឹង​ដ៏​ល្អ​នេះហើយ​បងប្អូន​ខ្មែរ​ទាំងនោះ​មាន​ទឹកចិត្ត​សប្បាយរីករាយ​បំផុត​ទៅលើ​មាត្រា​ទាំង​៤​ចំណុច ក្នុងនោះ​រួមមាន មាត្រា​១​ត្រូវ​បានផ្តល់​លិខិតឆ្លងដែន​ធម្មតា​ជូន​ពលករ​ពលក​រិ​នី​ខ្មែរ​ដែល​ត្រូវ​ទៅធ្វើ​កា​ដោយ​ស្របច្បាប់​នៅ​បរទេស ដោយ​ជា​បន្ទុក​របស់​រដ្ឋ តែ​ត្រូវ​ចំណាយ​ថវិកា​ត្រឹមតែ​៤​ដុល្លារ​សំរាប់​ថ្លៃ​ថតរូប​ប៉ុណ្ណោះ មាត្រា​២ ត្រូវ​បានផ្តល់​លិខិតឆ្លងដែន​ធម្មតា ជូន​សិស្ស​និស្សិត​ខ្មែរ ក៏ត្រូវ​បង់​ថវិកា​សំរាប់​ថ្លៃ​ថតរូប ដែល​ត្រូ​ប​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​នោះ មាត្រា​៣ លិខិតឆ្លងដែន​ធម្មតា ត្រូវ​ផ្តល់ជូន​ពលករ ពល​ការិនី និង​សិស្ស និស្សិត​ខ្មែរ ក្នុង​រយះពេល​យ៉ាងយូរ​២០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ គិត​ចាប់​ពីថ្ងៃ​ទទួល​ពា​ក្ស​ស្នើរ​សុំ មាត្រា​៤ អនុក្រឹត្យ​លេខ​៥៦៨ អ ន ក្រ ប ក ចុះ​ថ្ងៃទី​២៣ ខែធ្នូរ ឆ្នាំ​២០១៣ ស្តីពី​កា​ផ្តល់​លិខិតឆ្លងដែន​ធម្មតា ជូន​ពលករ​ពល​ការិនី និង​សិស្ស​និស្សិត​ខ្មែរ និង​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​និង​អនុក្រឹត្យ​នេះ ត្រូវ​ចាត់ទុកជា​និ​រាករ​ណ៏​។​

​មាន​ពលករ​ជាច្រើន​បាន​បញ្ជាក់ថា កន្លងទៅ​ពួកគាត់​ចំណាយ​ថវិកា​ដ៏​ច្រើន​សំរាប់​ធ្វើកា​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ប្រទេស​ថៃទី​បំផុត​ត្រូវ​អាជ្ញាធរ និង​សមត្ថកិច្ច​ថៃ ចាប់បញ្ជូន​មកវិញហើយ​ក៏មាន​ពេលខ្លះ​ត្រូវបាន​ទា​ហ៊ាន​ថៃ​ចាប់​ដាក់គុក​ច្រ​វ៉ា​ក់​ទៀតផង​កន្លង​ទៅនោះ ពលករ​ដ៏​ដែល​បាន​បន្តទៀតថា ក្រោយពី​ពួកគាត់​បានឃើញ​អនុក្រឹត្យ​របស់​សម្តេច​ហ៊ុន សែន ដូច​មាន​ខ្លឹមសា​ខាងលើ​នោះ គឺ​បានធ្វើអោយ​អារ​ម្ម​ណ៏​ពួកគាត់​ធូរស្រាល​កាន់តែ​ច្រើនឡើង​ហើយ បាន​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ដល់​ពួកគាត់​ទៀតផង ជាពិសេស​ពួកគាត់​បាន​ឡើ​ក​ឡើង​ថា ពួកគាត់​និង​អនុវត្តតាម​អនុក្រឹត្យ​នេះ​ដើម្បី​ធានាបាន​រាល់​សុវត្ថិភាព​របស់​ពួកគាត់​ទៀតផង ។​

​លោក​ងោ ម៉េង​ជ្រូង អភិបាលក្រុង​ប៉ោយប៉ែត​ក៏បាន​បង្ហើប​អោយដឹង​ដែលថា ចាប់ពី​ថ​ថ្ងៃទី​៦ មកដល់​ថ្ងៃទី​២០ គឺមាន​ពលករ​ខ្មែរ​មក​តាម​ច្រកទ្វារ​អន្តរ​ជាត​ប៉ោយប៉ែត​មាន​ចំនួន​សរុប​១៨. ៧ ២ ៧ ០ ដោយឡែក​ពលករ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ដែល​បាន​ទៅដល់​មូលដ្ឋាន​រួចទៅហើយ​នោះ គឺ​មា​ចំនួន​២​ម៉ឺន​៣​ពាន់​អ្នក លោក​បាន​បន្តទៀតថា កា​ចែក​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ជូនទៅ​ពលករ​នោះ​គឺមាន​សា​រះ​សំខាន់​ណាស់​សំរាប់​ពលរដ្ឋ​យើង​ម្នាក់ៗ​សង្ឃឹមថា​ពលរដ្ឋ​យើង​រួមគ្នា​អនុវត្តតាម​អនុក្រឹត្យ​នេះ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់ ៕​ដោយ​ពៅ​រី​CIMG8735 CIMG8741 CIMG8744 CIMG8737