ផ្ទះ១ខ្នងត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ខូចខាតសម្ភារ:មួយចំនួនធំ

0

ខេត្តរតនគិរី÷ ផ្ទះចាស់ទុកចោល១ខ្នងត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង មិនបង្កដល់អ្នកដទៃនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះ។
ហេតុការណ៍អគ្គីភ័យឆាបឆេះនេះបានកើតឡើងនៅវេលាម៉ោង ១​ រំលងអាធ្រាតឈានចូលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០១៨​​ ចំណុច ខាងក្រោយផ្ទះថ្មី ចម្ងាយប្រហែល១៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់ចាម ឃុំប៉ាកាឡាន់​ ស្រុកវើនសៃ​ ខេត្តរតនគិរី​។

មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ អូន​ ប៊ុនស៊ូ​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានទីលំនៅភូមិ​ឃុំកើតហតុខាងលើ។មន្ត្រីនគរបាលបន្តថា មុនពេលកើតហេតុ ខណ:ម្ចាស់បានដេកលង់លក់នៅលើផ្ទះថ្មី​ ហើយនៅ​ជុំវិញ​ ខាងក្រោមផ្ទះចាស់នោះ មានដាក់ម៉ាស៊ីនភ្លើង និងតាបឈូសឈើ​ បន្សល់ទុកកំទិចអាចមរ៍រណាឈូសឈើជាច្រើន សង្ស័យមានគេបោះកន្ទុយបារីចូល ទើបបណ្តាលឲ្យមានភ្លើងឆេះឆាបតែម្តង។

សម្ភារ:ខូចខាត រួមមាន:១-ផ្ទះឈើ ១​ខ្នង​ទំហំ​ ៥​ x ៧​ម៉ែត្រ​ ប្រក់ស័ង្កសី​ ខ្ពស់ពីដីប្រហែល​ ២,៥ម៉ែត្រ២-តាបឈូសឈើ ១​ គ្រឿង៣-ម៉ាស៊ីនភ្លើង ១
៤-ម៉ាស៊ីន ក្រឡឹង​ ១៥-ធុងបាញ់ថ្នាំ ១​ ៦-ម៉ូទ័រ ឈូសឈើ​ ១៧-ម៉ូទ័របុក ១
៨-ម៉ូទ័រខាត់ ១​ ៩-នឹងស្រូវ ចំនួន​ ៥​ បេផងដែរ៕ យក្ខឡោម