​បុរស​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទា​ម្នាក់​ត្រួវ​ចរន្ត​អ​គិ្គ​ស​នី​ឆក់​ស្លាប់​

0

​កំពង់ឆ្នាំង​៖​បុរស​ជា​ម្ចា​សើ​កសិដ្ឋាន​ចិញ្ចឹម​ទា​ម្នាក់​ត្រួវ​ចរន្ត​អ​គិ្គ​ស​នី​ឆក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​គឺ​នៅក្នុង​រោង​ចិញ្ចឹម​ទា ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ហើយ​ត្រូវ បាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង​៧​និង ១០​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៤ ។​ ​ ​លោក សំ សុខា នាយ​ប៉ុ​ស្ត​នគរបាល​រដ្ឋបាល​ឃុំ​ជ្រៃ​បាក់​បានអោយដឹងថា​៖ បុរស​រង គ្រោះ​ដែល​ត្រូវ​ចរន្ត​អ​គិ្គ​ស​នី​ឆក់​ស្លាប់​ខាងលើនេះ​មានឈ្មោះ ម៉ៅ ចាន់​ហេង អាយុ ៤៨ ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆៃ ម៉ា​រ៉ានី អាយុ ៤៧ ឆ្នាំ មានកូន​ប្រុស​ស្រី​៣​នាក់​មុខរបរ​ចិញ្ចឹម​ទា និង មាន ទីលំនៅ​ក្នុងភូមិ​ឃុំ កើត ហេតុ​ខាងលើ ជា​រៀងរាល់​យប់​ថ្ងៃ​គាត់​តែងតែ​នៅ​និង កសិដ្ឋាន តែ ម្នាក់ឯង ទើប​នៅពេល​កើតហេតុ​គ្មាន​អ្នកណា​ដឹង​បែបនេះ​។​

​លោក​បន្តថា​៖​សព​ជនរងគ្រោះ​ត្រូវបាន​ជាងសំណង់​ដែល​គេ​មក​ធ្វើ​របង​នៅជាប់​និង​កសិដ្ឋាន​នោះ​ចូល​មកលេង​ក៏បាន​ប្រទះឃើញ​ដេកស្លាប់​ផ្កាប់មុខ​នៅលើ​ដី​ក្នុង​ទ្រុង​ទា​ក្បែរ​ពាងទឹក​បាត់ទៅហើយ​មិនដឹង​តាំងពីណា​មក​ទេ ឃើញ​ដូច្នេះ​គេ​ក៏បាន​ស្រែកហៅ​គេឯង​ដែល​នៅក្បែរនោះ​អោយបាន​ដឹង​និង​អ្នកខ្លះ​ក៏បាន​រត់​ទៅប្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​នៅឯ​ផ្ទះ​ផងដែរ​។ ​

ពេល​សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ​បាន​ពិ​និត្យនៅ​ជុំវិញ​ហើយ​បានឃើញ​ស្នាម​ខ្សែភ្លើង​កកិត​ជាមួយ​ដំបូល​ស័ង្កសី ដោយ​ដំ​បួល​នោះ​ទាប​ពេល​ជនរងគ្រោះ​អោន​ចូលទៅ​ដួស​ចំណី​ទា​ក្នុង​ពាង​ខ្នង​ប៉ះ​ជាមួយ​ស័ង្កសី​នោះ​ក៏​បណ្តាលអោយ​ឆក់​ស្លាប់​តែម្តង​។​ក្រោយពី​កម្លាំង​ជំនាញ​ថ្វើ​កោសល​វិ​ច្ច័​យ​ឃើញថា​ស្លាប់​ដោយ​ចរន្ត​អ​គី្គ​ស​នី​រួចហើយ សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​អោយទៅ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​៕

​ករណីនេះ​ជា​សារ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​យើង អោយ​បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ចំពោះ​ខ្សែភ្លើង​ដែល​ដាច់​រលាត់​ក្រែង​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ដូច​ហេតុ​ការ​ណ៏​ខាងលើនេះ​៕snapshot20140621131854 snapshot20140621132209 snapshot20140621132033