គណៈប្រតិភូ​ខេត្តសៀមរាប អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ត​សព​ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ សារឿន

0

​សៀមរាប ៖ នៅ​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០១៤​នេះ គណៈប្រតិភូ​ខេត្តសៀមរាប ដឹកនាំ​ដោយ​ឯ​.​ឧ ម៉ៅ វុ​ឌ្ឍី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ឯ​.​ឧ ស៊ូ នី សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​ប្រតិភូ ជា​ថ្នាក់ដឹកនាំ​មន្ទីរ ម​ន្រី្ត​រាជការ​ជុំវិញ​ខេត្ត និង អស់លោក លោកស្រី​ជា អាជ្ញាធរ​ក្រុង

ស្រុក និង ឃុំ សង្កាត់ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង គោរព វិញ្ញាណ​ក្ខ័​ន្ត សព​របស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ សារឿន មេបញ្ជាការ​កងពលតូច​លេខ​៤ ចំណុះ​ឲ្យ​កងពលធំ​អន្តរាគមន៍​លេខ​២ ដែល​បានទទួល​មរណ​:​ភាព កាលពី​វេលា​ម៉ោង​១៥ និង​៥៥​នាទី ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៤ ដោយ​រោគា​ពា ។ ក្នុងនោះដែរ​ក៏មាន​ក្រុម​គណៈប្រតិភូ​របស់​គណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោកជំទាវ មាស សន ជា ម៉ន អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង លោកជំទាវ អស់លោក

លោកស្រី​គណៈប្រតិភូ ជា​មេបញ្ជាការ បញ្ជា​ការរង អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ យោធភូមិភាគ​ទី​៤ ប្រតិភូ​ខេត្ត​ព្រះសីហនុ និង កងពលតូច កងពលធំ​អន្តរាគមន៍​លេខ​២ តំបន់​ប្រតិបត្តិការ​សឹក​រង ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​នាយទាហាន ពលទាហាន​កងពលតូច​លេខ​៤ និង អាជ្ញាធរ​ស្រុក​បន្ទាយស្រី និង ស្រុក​វ៉ារិន តំណាង​ក្រុមហ៊ុន​ផងដែរ ។ ​បន្ទាប់ពី​គ្រប់​ផែន​បានដាក់​នូវ​កម្រងផ្កា និង ការ​បូ​ជ្ញា​ទៀន ធូ​ក ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត នៃ​សព​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ សារឿន និង ធ្វើការ​ស្មឹង​ស្មា​ត

គោរព​វិញ្ញាណ​ក្ខ័​ន្ត​នៃ​សព ក្នុងការ​រំ​លឹ​ង​នូវ​គុណបំណាច់​របស់​ឯកឧត្តម ដែល​បាន​តស៊ូ​ពុះពារ​ក្នុងការ​បំរើ​ជាតិ​មាតុភូមិ នៃ​ទឹកដី​សុវណ្ណ​ភូមិ​កម្ពុជា​យើង ។​ ​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​នៃ​ក្រុមគ្រួសារ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ សារឿន នាឱកាស​នោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំង​សមាជិក​ក្រុម​ប្រតិភូ​ដែល​បាន​ចូលរួម ក្នុងការ​រំលែក​ទុក្ខ គោរព​វិញ្ញាណ​ក្ខ័​ន្ត បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​នូវ​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម ក្នុងការ​រំដោះជាតិ​មាតុភូមិ ពី​បន​ប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំង​ចូលរួម​កសាង​ការពារជាតិ

ឲ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​កងទ័ព​រដ្ឋបាល និង ព្រះពុទ្ធសាសនា ។ ម្យ៉ាងទៀត​ចំពោះ​គំរូ​នៃ​វីរៈភាព និង រាល់​ស្នាដៃ​នៃ​សមិទ្ធផល​ដ៏​ធំធេង​ដែល ឯកឧត្តម​បាន​បន្សល់ទុក​នៅ ក៏បាន​ធ្វើ​បងប្អូន​រួម​អាវុធ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ ចងចាំ​ជានិច្ច នូវ​គំរូ​វីរៈ​ដ៏​ឆ្នើម​របស់​ឯកឧត្តម ដែល​ធ្វើ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ សិក្សា​រៀនសូត្រ​ពី​វីរៈភាព​ទាំងនេះ ។ ក្នុងនោះ​គណៈប្រតិភូ​ទាំង​រដ្ឋបាល

កងកម្លាំងប្រដាប់អាវុធ ក៏​ធ្វើការ​ឧ​ទិ្ទ​ស​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ត​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ សារឿន ឲ្យ​បាន​ទៅកាន់​ទី​សោយសុខ​ក្នុង​សុគតិភព​ថ្មី ព្រមទាំង​សូម​បែរក្រោយ​ឲ្យ​ពរជ័យ​ដល់​ថ្នាក់ដឹកនាំ​ជាតិ បងប្អូន​រួម​អាវុធ និង ក្រុមគ្រួសារ សូម​ឲ្យ​ជួបតែ​សេចក្តីសុខ នឹង ដឹកនាំ​ប្រទេស​ឲ្យ​មាន​កិច្ចអភិវឌ្ឍន៍​រីកចម្រើន ព្រមទាំង​ធ្វើ​ឲ្យ​បានឈ្នះ​លើ​មាស​ត្រូវ​ដែល​ចូល​ឈាន​ពាន​កម្ពុជា​ផងដែរ ៕ ​

រូបភាព និង អត្ថបទ លោក ខេង ខេមរា

 ​Image3 - Copy Image4 Image5 Image6 Image7 - Copy Image8 Image10 Image11 Image12 Image13 Image14