ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៥​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រើប្រាស់​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

0

​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៥​នាក់​នេះ បច្ចុប្បន្ន​រស់នៅក្នុង​ក្រុង​សៀមរាប​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​រួច​យកមក​កាន់​មន្ទីរជំនាញ ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់ រក្សាទុក​ដឹកជញ្ជូន​ឫ​ជួញដូរ​ដោយ​

ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង ០៦​ល្ងាច ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅ នៅ​ចំណុច​ភូមិ​ភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស និង​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ បង្ក្រាប​នេះ​ដែល លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់ ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត និង ឯ​.​ឩ ឧ​ត្ត​ម​សេនី​យ៌​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​

កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​មុខសញ្ញា​ក្នុងករណី​ប្រើប្រាស់​រក្សាទុក​ដឹកជញ្ជូន​ឫ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នេះ​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​ប្រមូល​នូវ​វត្ថុតាង​ទាំងអស់នេះ​ក៏ដូចជា​បានធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន ។

លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា បាន​បញ្ជាក់ថា​ក្នុង​កិច្ច ចុះ​ប្រតិបត្តិ​ការណ៍​នេះ សមត្ថកិច្ច​យើង​បានធ្វើ​ការដកហូត​វត្ថុតាង​ពី​ជនសង្ស័យ​បាន​ទូរស័ព្ទដៃ​ចំនួន ០៦ គ្រឿង ម៉ូតូ ៣ គ្រឿង ម៉ា​ទឹកកក​០៨​កញ្ចប់​ធំ ១១​ក​ព្ចា​ប់​តូច ស្មើ​និង ៣៣,៣៣​ក្រាម WY ២​គ្រប់ ជ​ញ្ផី​ង​ថ្លឹង​ចំនួន​២​គ្រឿង សម្ភារៈ​វេច​ខ្ចប់ និង​ឧបករណ៍​ច្នៃ​ជក់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួន​ផងដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃទី​២១ មិថុនា នេះ ដើម្បី​ចំណាត់ការ​ទៅតាម​នីតិវិធី​ជា​បន្ត ៕ ​អត្ថបទ និង រូបភាព លោក ខេង ខេមរា​Image1