​ខ្យល់ព្យុះ​កន្ត្រាក់​នៅ​ស្រុក​បរិបូរណ៍ បណ្តាលអោយ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​រង​ការខូចខាត

0

​កំពង់ឆ្នាំង​៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​បាន​រង​នូវ​ការខូចខាត​រលំ​និង​ប៉ើង​ជញ្ជាំង ដំបូល​ក្នុងពេល​មាន​ភ្លៀង​និង​ខ្យល់ព្យុះ​កន្ត្រាក់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច នៅក្នុង​តំបន់​ជើង​កំពង់​ឆ្នុកទ្រូ ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​ ​ ​សមត្ថកិច្ច​មូលដ្ឋាន​

បានអោយដឹងថា​៖ ជនរងគ្រោះ​ទាំង​៣​គ្រួសារ​នេះ​មាន ទី​១​ឈ្មោះ ប៊ុន សម្ផស្ស មាន​ប្រពន្ធ​និង​កូន​៦​នាក់ ផ្ទះ​គាត់​របើក​ដំបូល​ទាំងអស់ ទី​២​ឈ្មោះ​ ​ម៉ៅ ឡា មាន​ប្រពន្ធ​និង​កូន​២​នាក់ ផ្ទះ​របើក​ដំបូល ទី​៣​ឈ្មោះ យ៉ង់ សំអឿន មាន​ប្រពន្ធ និង​កូន​៩​នាក់ ផ្ទះ​របើក​ដំបូល​អស់​។ ​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​នៅក្នុង​ហេតុការណ៍​ខាងលើនេះ ពុំមាន​អ្នកណា​ ​រងរបួស ឬ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។ បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន កំពុងធ្វើការ​ស្រង់​ស្ថិតិ​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​រាយការណ៍​ជូន​សាខា​កាកបាទក្រហម​ស្រុក និង​ខេត្ត ត្រៀម​ផ្តល់​អំណោយ​សង្គ្រោះបន្ទាន់​របស់​កាកបាទក្រហមកម្ពុជា​ដល់​ពួកគាត់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​ ​ ​លោក អភិបាលស្រុក​បរិបូរ​ណ៍​បានធ្វើការ​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ​ទាំងអស់​អោយបាន​ជ្រាបថា​៖

ពេលនេះ​ជា​រដូវភ្លៀង អាចមាន​គ្រោះធម្មជាតិ​ខ្យល់ ភ្លៀង និង​ព្យុះ​កន្ត្រាក់ យាយី​ជា​បន្តបន្ទាប់​មកលើ​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​យើង​។​ហេតុនេះ​ពេល​មើលឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​ចំពោះមុខ បងប្អូន​ត្រូវ​ប្រ​យ​ត្ន័​នាំ​កូនចៅ​ចេញ​អោយ​ឆ្ងាយ​ពី​ផ្ទះសម្បែង​ដែល​មិនមាន​ការសាងសង់​មាំទាំ ដើម្បី​ជៀសវៀង​គ្រោះថ្នាក់​ណា​ ​មួយ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ដល់​កូនចៅ​និង​ក្រុមគ្រួសារ​។

​អាជ្ញាធ​នៅតាម​មូលដ្ឋាន​ត្រូវតែ​រាយការណ៍​អោយបាន​ទាន់​ពេ​វេលា​មក​ថ្នាក់លើ ដើម្បី​ថ្នាក់លើ​មាន​ ​វិធានការណ៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា​៕10308883_1443578512579226_7622676164989753337_n 10394107_1443578799245864_6926141930864926891_n 10435991_1443578562579221_1021556431294430018_n 10392521_1443578425912568_1186699901050998507_n(1)