​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បាន​កោះអញ្ជើញ​ម្ចាស់​សិប្បកម្ម​មក​ធ្វើ​ច្បាប់​អាជិ​វ​កម្ម​ថ្មី​

0

​ព្រះវិហារ៖ កាលពី​រសៀល​ថ្ងៃទី​២០​ខែមិថុនា​កន្លងទៅនេះ​នៅ​អគា​រដ្ឋបាល​ថ្មី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ លោក អ៊ិត ភូម្រា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​កោះអញ្ជើញ​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​ប្រភេទ តូច និង ម្ចាស់​រោង​ស​និ្ន​ធិ​លក់​ចែកចាយ​ផល​អនុផល​

ព្រៃឈើ​មានដូចជា​ជ័រទឹក​ជ័រ​ស្អុង​មក​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​អំពី​ច្បាប់​ស្តីពី​ព្រៃឈើ​និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ និង ការបង្កើត​រោង​សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​ឲ្យ​ក្លាយទៅជា​គ្រឿង​សង្ហា​រឹម​ផ្សេងៗ ដោយមាន​ការចូលរួម​ពី​សំណាក់ លោក នុត សោ​ភ័​ណ្ឌ អភិបាលក្រុង​ព្រះវិហារ និង លោក រតនា តំណាងឱ្យ ក្រុមហ៊ុន​ឧក​ញ្ញា ទ្រី​ភាព ក្រុមហ៊ុន អាន​ម៉ា​រ៉ា​ឌី សរុប​វត្តមាន​ចូលរួម​ជាង​៥០​នាក់​ផងដែរ​។​ ​

​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បាន​មាន​ប្រសា​ស​ន៏​ទៅកាន់​បងប្អូន​ម្ចាស់​សិប្បកម្ម​ដែល​បាន​អញ្ជើញ​មកពី​គ្រប់​បណ្តា​ស្រុក​ទូទាំង​ខេត្តព្រះវិហារ​ឲ្យ​ដឹងថា​ដើម្បី​ចូលខ្លួន​មក​ធ្វើ​ច្បាប់​អាជីវកម្ម​ថ្មី​ឲ្យ​បាន​គ្រប់ៗ​គ្នា​កុំបី​អាក់ខាន ហើយ លោកនាយ​ខណ្ឌ​ទុកពេល​ឱ្យ​ម្ចាស់​សិប្បកម្ម​ទាំងអស់​ក្នុង​រយៈពេល​១​សប្តាហ៍​តែម​ប៉ុណ្ណោះ ។

លោកនាយ​ខណ្ឌ​បាន​បន្តទៀតថា​បងប្អូន​ម្ចាស់​រោង​សិប្បកម្ម​ទាំងអស់​អាច​ចូលទៅ ទិញ​ឈើ ពី​ក្រុមហ៊ុន​ណាមួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៥​ក្រុមហ៊ុន​ទាំងនោះ​ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ស្របច្បាប់​ពី​រាជរដ្ឋាភិបាល​រួមមាន​៖ ១ ក្រុមហ៊ុន​ឧក​ញ្ញា​ទ្រី​ភាព​ទន្លេ​ម្រេច ២ ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី ៣ ក្រុមហ៊ុន​សុវណ្ណ​ភូមិ ៤ ក្រុមហ៊ុន​ដួង​ស្រូ​ច ៥ ក្រុមហ៊ុន​រំដោះ​ស្រែ ហើយ​ការចូលរួម​ប្រជុំ​ថ្ងៃនេះ​ផងដែរ​មានតែ​តំណាង​ក្រុមហ៊ុន​២​ទេ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​គឺ​ក្រុមហ៊ុន​ឧ​កញ្ញា​ទ្រី​ភាព​និង​ក្រុមហ៊ុន អាន​ម៉ា​រ៉ា​ឌី​តែប៉ុណ្ណោះ ។​ ​ ​

លោកនាយ​ខណ្ឌ​បាន​បន្តទៀតថា​បងប្អូន​ម្ចាស់​អាជីវកម្ម​ក្នុងការ​កែច្នៃ​ផល​អនុផល​ព្រៃឈើ​ទាំងអស់​នៅតាម​បណ្តា​រោង​សិប្បកម្ម​របស់​បុគ្គល​នីមួយៗ​មានច្បាប់​អនុញ្ញាតិ​ឲ្យ​ទិញ​ឈើ​ចូល​ស្តុក​ក្នុង​រោង​របស់ខ្លួន​មិន​ឲ្យ​លើសពី​ចំនួន​៣​ម៉ែត្រគូប​នោះឡើយ​ហើយ​បើ​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ណាមួយ​ទិញ​លើស​ចំនួន​ដែល​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បានកំណត់​ខណ្ឌ​និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​ ​ ​សូមបញ្ជាក់​ផងដែរ​ថា​នេះ​ជា​លើក​

ទី​២​ហើយ​ដែល​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បានធ្វើ​លិខិត​កោះអញ្ជើញ​រាល់​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ឈើ​ជ្រាយ​ទាំង​មានច្បាប់​ចាស់​និង​អត់​ច្បាប់​មក​ធ្វើ​ច្បាប់​តាម​ការកំណត់​ឲ្យ​បាន​រួសរាន់ កាលពី​លើក​ទី​១​គឺ​ធ្វើ​នៅ​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៤ និង លើក​ទី​២​ធ្វើ​នៅ​ថ្ងៃ ទី ២០​ខែមិថុនា ឆ្នាំ​២០១៤​កន្លងទៅ​។​ ដោយ យ៉ែម ណា​ល់??????????????????? ??????????????????? ??????????????????? ???????????????????????????????