Daniele De Rossi (​ដា​នី​ញ៉េ​ល ដេ រ៉ូ​ស៊ី​) អវត្តមាន​ឲ្យ​អ៊ីតាលី ក្នុងជំនួប​ជាមួយ​អ៊ុយ​រ៉ា​ហ្គា​យ​ដោយសារ​បួស​សាច់ដុំ​ ( រូបភាពវីដេអូ)

0

​ក្រុម​អា​ហ្ស៊ូ​រី​អ៊ីតាលី​បាន​អះអាងថា ខ្សែបម្រើ Daniele De Rossi (​ដា​នី​ញ៉េ​ល ដេ រ៉ូ​ស៊ី​) នឹងត្រូវ​អវត្តមាន​មិនបាន​ចូល​លេង​ក្នុងជំនួប​ពូ​ល​D​ជាមួយ​ក្រុម​អ៊ុយ​រ៉ា​ហ្គា​យ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយសា​តែ បញ្ហា​របួស ។​ ​តួរ​ឯក​ដ៏​សំខាន់​មកពី​ក្លិប​ចចក​ព្រៃ Roma រូបនេះ​បាន​រងរបួស​សាច់ដុំ​កំភួនជើង​

ក្នុងការ​ប្រកួត ដែល​អ៊ីតាលី​ចាញ់​កូ​ស្តា​រី​កា​១-០​កាលពី​យប់​ថ្ងៃ​សុក្រ​ហើយ​មកដល់ពេលនេះ​ក្រុមគ្រូពេទ្យ​របស់ អ៊ីតាលី​បានបង្ហាញ​ថា De Rossi នឹងមិន​អាច​ចូល​លេង​បានទេ​ក្នុងជំនួប​ជាមួយ​ប្រទេស​នៅ​តំបន់ អាមេរិក​ខាងត្បូង​មួយ​នេះ ។​ ​លោក​វេជ្ជបណ្ឌិត​Enrico Castellaci (​អេ​ន​រី​កូ កា​ស្តេ​ឡា​ស៊ី​) បាន​និយាយប្រាប់​អ្នកសារព័ត៌មាន ថា “De Rossi នឹងមិន​អាច​ចូល​លេង​បានទេ​ក្នុងជំនួប​ជាមួយ​អ៊ុយ​រ៉ា​ហ្គា​យ របួស​របស់គេ​ត្រូវការ រយៈពេល​២-៣​ថ្ងៃ​ដើម្បី​ព្យាបាល​” ។​ ​គួរ​បញ្ជាក់ថា កូនក្រុម​របស់លោក​Cesare Prandelli (​សេសា​រី ប្រាន​ឌី​លី​) ត្រូវការ​តែ​១​ពិន្ទុ ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ជាមួយ​អ៊ុយ​រ៉ា​ហ្គា​យ​ដើម្បី​ឆ្លង​ផុត​ទៅលេង​វគ្គ​១៦​ក្រុម​ចុងក្រោយ ៕