សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំក្រុមការងារ ទាំង៨ឃុំ ក្នុងស្រុកជាំក្សាន្ត ចុះពិនិត្យមើលការងារសាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំយាង!

0

ព្រះវិហារ: ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រធាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន ទាំង៨ឃុំ ក្នុងស្រុកជាំក្សាន្ត ចុះពិនិត្យមើលការងារសាងសង់ ទីស្នាក់ការគណបក្សប្រជាជនឃុំយាង និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាបងប្អូនប្រធាន អនុប្រធានសមាជិកបក្សប្រមាណជាង៥០នាក់ ស្ថិតក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។បន្ទាប់ពីមតិស្វាគមន៍របស់លោកហឹុម ហឿន ប្រធានគណបក្សឃុំ ក៍ដូចជាការលើកឡើងរបស់ប្រធានក្រុមបក្សភូមិទាំង៧ អំពីការប្រឈម រួមនិងការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះតួនាទីភារកិច្ចដែលរួមគ្នាដោះស្រាយសម្រេចបានកន្លងមកបានបញ្ចប់។ ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក បានថ្លែងនូវកោតសរសើរខ្ពស់ ចំពោះការខិតខំប្រឹងប្រែង សាមគ្គីរួមគ្នាដោះស្រាយ រាល់បញ្ហាដែលបងប្អូនប្រជាពលរដ្ឋសមាជិក សមាជិកាបក្សជួបប្រទះកន្លងមក។ ទន្ទឹមនឹងលទ្ធផលជោគជ័យនេះ យើងក៏នៅមានបញ្ហាមួយចំនួន ដែលមិនទាន់ធ្វើការដោះស្រាយចប់ជូនបងប្អូននៅឡើយដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវពួតដៃគ្នាបន្តទៀត ទាំងប្រធានក្រុមការងារចុះជួយតាមមូលដ្ឋាន នៃឃុំទាំង៨ ក្នុងស្រុកជាំក្សាន្ត និងប្រធានក្រុមបក្សឃុំ បក្សភូមិ ធ្វើយ៉ាងណាបន្តដោះស្រាយ នូវបញ្ហាក៏ដូចជាការសំណូមពរ របស់បងប្អូន ដែលពួកគាត់ជួបប្រទះ ក្នុងការរស់នៅប្រចាំថ្ងៃ។

ពិសេស ត្រូវក្តាប់អោយបានច្បាស់លាស់ នៅចំនួនសមាជិករបស់ខ្លួន ដើម្បីធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះ ក្នុងការចូលរួមបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់គ្រប់គ្នា។

ជាមួយគ្នានោះឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានឧបត្ថម្ភថវិការប្រមាណជាង៣០០០$ សំរាប់ការសាងសង់ ក្នុងនោះរួមមាន÷ ១.ថវិការចំនួន៧.៦០០.០០០រៀល(ប្រាំពីហុកសិបមឺុនរៀន) ជាអំណោយដ៍ថ្លៃថ្លារបស់លោកជំទាវចាន់ សាមីស្រីឌឹក ក្នុងការទិញក្បឿងប្រក់ដំបូលទីស្នាក់ការគណបក្សឃុំយាង រួមជាមួយក្រុមជាងដែលទទួលការសាងសង់ ២.ថវិការចំនួន៤.០០០.០០០រៀល(បួនលានរៀល) ជាអំណោយរបស់ឯកឧត្តមឈិន វណ្ណី និងលោកជំទាវ រួមទាំងក្រុមការងារចុះជួយឃុំយាង ក្នុងការសាងសង់ដំបូលព្រះវិហារ វត្តព្រៃរំដួល(ហៅវត្តគងយោង) ៣.ថវិការចំនួន៣.៧២០.០០០រៀល(បីលានចិតសិបពីមឺុនរៀន) រួមនិងឯកសណ្ថានប្រជាការពារភូមិចំនួន១០ឈុត ជាអំណោយរបស់ឯកឧត្តម ចាន់ ណារឿន ប្រធានក្រុមការងារចុះជួយឃុំទឹកក្រហមផងដែរ។ និងចែកជូនសមាជិកបក្សចូលប្រមាណជាង៥០នាក់ ក្នុងម្នាក់ទទួលបានថវិការ១មឺុនរៀលផងដែរ៕សួនលីណា