បុរសម្នាក់ភ្លើងស្នេហ៍ដុតរោលភ្លេចខ្លួនចាប់រំលោភក្មេងស្រីបានសំរេច ចុងក្រោយជាប់ខ្នោះសមត្ថកិច្ចស្រុកបារាយណ៍

0

កំពង់ធំ=ករណី រំលោភសេពសន្ថវ: នៅផ្ទះសំណាក់តារាស៊ី ភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង២៣និង២០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨លុះម៉ោង០៥និង៣០នាទីថ្ងៃ២៨ខែឧសភា ឆ្នាំ២០១៨ទើបទទួលបណ្តឹងពីជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ ញ៉ ស្រីនាង ភេទស្រី អាយុ១៦ឆ្នាំ កើតនៅខេត្តរតនគីរី បច្ចុប្បន្នស្នាក់នៅ រើសស្វាយចន្ទីភូមិ ត្រពាំងឬស្សីឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
-ជនសង្ស័យឈ្មោះ សែម ឆៃ ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ស្នាក់នៅរើសស្វាយចន្ទីនៅចំការជាមួយគ្នា។
មុនពេលកើតហេតុវេលាម៉ោង១៦,០០នាទីឪពុកជនរងគ្រោះពឹងជនសង្ស័យអោយឌុបទៅបើកលុយនៅផ្សារកំពង់ថ្ម ហើយពឹងជនសង្ស័យអោយទៅឌុបកូនស្រីឈ្មោះ ញ៉ ស្រីនាង ពីភូមិត្រពាំងឬស្សី មកដើម្បីឡើងឡានទៅខេត្តរតន:គីរីទាំង អស់គ្នា លុះពេលឌុបជនរងគ្រោះមកតាមផ្លូវជនសង្ស័យបានឌុបជនរងគ្រោះចូលព្រៃបំរុងចាប់រំលោភតែជនរ ងគ្រោះលោតពីលើម៉ូតូ ហើយជនសង្ស័យបានលួងលោមអោយឡើងជិះម៉ូតូរហូតដល់ផ្សារកំពង់ថ្មហើយឌុបជនរងគ្រោះចូលផ្ទះសំណាក់តារាស៊ី ដោយប្រាប់ថាឪពុកស្នាក់នៅទីនោះ ពេលចូលដេកក្នុងបន្ទប់(គ្រែ២) ពេលជនរងគ្រោះកំពុងដេកស្រាប់ជនសង្ស័យ យកខ្នើយខ្ទុបមុខជនរងគ្រោះហើយចាប់សម្រាតខោ គំរាមកុំអោយស្រែក ហើយជនរងគ្រោះមិនហ៊ានស្រែក ពេលនោះជនសង្ស័យចាប់ រំលោពបានសម្រេចទើបព្រឹកឡើងមកប្តឹងសមត្ថកិច្ច ។ហើយសមត្ថកិច្ចបានទៅអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។មូលហេតុ: ជនសង្ស័យស្រឡាញ់ជនរងគ្រោះ៕ប៊ុនរិទ្ធី