ផ្ដល់កាបូបនិងសម្ភារះសិក្សាដល់សិស្សនៅសាលាមឋមសិក្សាអញ្ខាញក្នុង«ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារជាតិ ឆ្នាំ២០១៨»

0

បន្ទាយមានជ័យ៖ កុមារប្រមាណជា៩៤នាក់និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាអញ្ចាញក្នុងភូមិអញ្ចាញ ឃុំសំរោង ខេត្តបន្ទាយមានជ័យ ត្រូវបានទទួលការលើកទឹកចិត្ត ពីក្រុមការងារខេត្តចុះជួយឃុំនេះ។
លោក ជា សេងអាន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំសំរោង អនុប្រធានក្រុមការងារ ស្រុកឃុំ មានវត្តមានក្នុងការ ផ្ដល់កាបូបនិងសម្ភារះសិក្សាដល់សិស្សនៅសាលាមឋមសិក្សាអញ្ខាញក្នុង«ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារជាតិ ឆ្នាំ២០១៨»នាថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៨។
លោកនាយយកសាលាបឋមសិក្សាអញ្ចាញបានអោយដឹងថា៖ សាលាបឋមសិក្សាអញ្ជាញស្ឋិតក្នុងទីប្រជុំជនភូមិអញ្ចាញ នៃឃុំសំរោង ស្រុកអូរជ្រៅ មានសិស្សសរុបប្រមាណ ៩៤ នាក់រៀន ក្នុងថ្នាក់ទី១រហូតដល់ទី៦ ។ដើមឡើយសាលាមានភាពខ្វះខាត់ តែត្រូវបានឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយាន ប្រធានអជ្ញាធម៏ជាតិប្តយុទ្ធប្រឆាំងគ្រៀងញៀន និងជាប្រធានក្រុមការថ្នាក់ជាតិចុះជួយខេត្ត ផ្ដល់ផ្លូវ ភ្លើង ដល់សាលានិងពលរដ្ឋក្នុងភូមិនេះ បានប្រើប្រាស់សមរម្យ។
លោកនាយកសាលាថ្លែងអំណរគុណ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយាន និងក្រុមការងារថ្នាក់ខេត្តស្រុក ដែលតែងបន្តជួយពលរដ្ឋក៍ដូចជាសិស្សនុសិស្សក្នុងភូមិនេះ ហើយបានស្នើសុំដល់ក្រុមការងារ ជួយជួសជល់អាគារ និងដាក់លូកាត់ផ្លូវចូលសាលា ដើម្បីសំរួលដំណើរដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស នារដូវវស្សានេះផងដែរ។
លោក ជា សេងអាន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំសំរោងឆ្លើយតបនិងការស្នើរសុំនេះ លោកនិងក្រុមការងារបានផ្ដល់លូហើយនិងរកដីសម្រាប់ចាក់បន្ថែម ពង្រើកផ្លូវដែលស្រុតចូលទឹកហូច្រោះ រកបង្គោលនិងការុងច្រកដី បុកទប់ទឹកហូរច្រោះពេលទឹកឡើងខ្លាំង ដើម្បីការពារកសរបាក់ដីផ្លូវចូលសាលារៀន។
លោក ជា សេងអាន ថាការផ្ដល់កាបូប និងសម្ភារះសិក្សាដល់សិស្សនៅសាលាមឋមសិក្សាអញ្ខាញក្នុង«ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារជាតិ ឆ្នាំ២០១៨» គឺជាការលើកទឹកចិត្ត និងជម្រុញពួកគេអោយបានចូលរៀនអោយបានចប់មហាវិទ្យាល័យ ដើម្បីអោយពួកគេក្លាយជាធនធានដ៍សំខាន់ក្នុងការអភិវឌ្ឍន៍ខ្លួន ឯងនិងសង្គមជាតិ៕ដោយ៖ឃិន គន្ធា