រដ្ឋបាលក្រុងព្រះសីហនុ រៀបចំវេទិកាសាធារណៈនៅសង្កាត់លេខ២ដើម្បីទទួលកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន

0

ព្រះសីហនុ: ក្នុងឱកាសនៃវេទិការសាធារណៈនារសៀលថ្ងៃពុធ១រោចខែជេស្ឋ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨ ក្រុមប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់និងសំណូមពរជាច្រើជូនថ្នាក់ដឹកនាំខេត្ត ក្រុងព្រះសីហនុ​ក្រោមវត្តមាន ឯកឧត្តម យន្ត មីន បានអញ្ជើញចូលរួមជាអធិបតីផងដែរ។ដើម្បីជួយដោះស្រាយជូនពួកគាត់
បញ្ហាទាំងនោះរួមមាន៖
ការស្នើសុំដីសម្បទានសំរាប់សង់ផ្ទះនៅដោយសារតែគាត់ក្រក្រី នៅផ្ទះជួលដែលកំពុងឡើងថ្លៃឈ្នួលផង, ការស្នើសុំបើកផ្លូវ /ពង្រីកផ្លូវក្នុងក្រុង, បញ្ហាសំរាម ,លូរទឹកទឹកស្អុយ និងបញ្ហាជនចិនខ្លះបើកឡានលឿនជាដើម។ តែជុំវិញបញ្ហា សេវាសាធារណៈរបស់មន្ត្រី មិនឃើញមានប្រជាពលរដ្ឋណាម្នាក់បានលើកឡើងជូនថ្នាក់ដឹកនាំបានជ្រាបឡើយ។
ជាការឆ្លើយតបចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋទាំងនេះ ឯកឧត្តម យន្ត មីន មានប្រសាសន៍បញ្ជាក់ថានឹងព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋអោយអស់ពីលទ្ធភាព។តែករណីខ្លះដែលមិនអាចដោះស្រាយបានទាន់ពេលសូមប្រជាពលរដ្ឋមានការយោគយល់ ។
រដ្ឋបាលខេត្ត /ក្រុង ប្តេជ្ញាខិតខំបន្តដោះស្រាយជាបន្តទៀតដើម្បីសម្រួលដល់ការលំបាករបស់ប្រជាជន។
ឯកឧត្តម បានបន្ថែមថា ចំពោះពលរដ្ឋក្រខ្លាំងហើយបានស្នើសុំដីធ្វើផ្ទះនៅ លោកស្នើអោយចៅសង្កាត់ចុះពិនិត្យជាក់ស្តែងដើម្បីរកវិធីដោះស្រាយជូនតាមដែលអាចធ្វើបាន។
ជាមួយគ្នានេះដែរឯកឧត្តម ស្នើអោយពលរដ្ឋទាំងអស់ចូលរួមជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ខេត្ត ទើបអាចសម្រេចជោគជ័យបាន។
ឯកឧត្តម រំលេចថា លុះណាតែមានការចូលរួមទើបអាចធ្វើអោយការងារសម្រេចបានជោគជ័យត្រចះត្រចង់បាន។
ជាមួយគ្នានេះដែរ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជក់ថា ការធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនេះនឹងបន្តធ្វើរាល់សប្តាហ៍រហូតបានគ្រប់សង្កាត់ទាំង៦ក្នុងក្រុងព្រះសីហនុទាំងមូលដើម្បីស្តាប់កង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋនិងរកគន្លឹះដោះស្រាយជូនពលរដ្ឋ៕ខៀវ សាវ៉ុន