ស្រ្តីវ័យ៥១ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខចាក់(ក)សម្លាប់ស្លាប់នៅនឹងកន្លែង!

0

ព្រះវិហារ: ស្រ្តីវ័យ៥១ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខចាក់(ក)សម្លាប់យ៉ាងព្រៃផ្សៃ នៅនឹងកន្លែង ក្នុងដីចំការ ចំងាយពីភូមិប្រមាណជាង៤គីឡូ ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

លោកវរសេនីយ៍ត្រី ញ៉ែម សុភាព អធិការរងនគបាលស្រុកជាំក្សាន្ត ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានបញ្ជាក់អោយដឹងតាមទូរស័ព្ទថា ជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខចាក់(ក) សម្លាប់នោះមានឈ្មោះ ហៀប សុភាព ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

លោកបន្តថា ឃាតកមិនស្គាល់មុខរូបនោះ បានចាក់(ក)ពីខាងឆ្វេង ធ្លាយទៅខាងស្តាំដាច់ឆ្អឹង(ក) ទើបបណ្តាលអោយស្រ្តីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ៏ម។

លោកថា បច្ចប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ ជនជាប់សង្សយ័ម្នាក់ ដែលធ្លាប់មានទំនាស់ពាក្យសំដីជាច្រើនលើក រវាងព្រំដីចំការជាប់គ្នាជាមួយជនរងគ្រោះ ក្រោយពេលដែលកម្លាំងចុះទៅពិនិត្យជាក់ស្តែង ត្រង់ចំណុចកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្តវែកមុខយកជនដៃដល់ មកផ្តន់ទាទោសទៅតាមផ្លូវច្បាស់៕សួនលីណា