ស្នងការនគរបាលខេត្តតាកែវបានអញ្ជើញចូលរួមសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិវរៈសេនាតូចការពារព្រំដែនគោកលេខ៦០៣

0

តាកែវ៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយនិង កងកំលាំងនគរបាលការពារវរៈព្រំដែនលេខ៦០៣ ឈរជើងនៅស្រុកគីរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ៣១ ឧសភា ២០១៨នេះ ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានណែនាំអោយមេបញ្ជាការវរៈការពារព្រំដែនលេខ៦០៣ ដែលទើបតែតែងតាំងថ្មី ត្រូវរៀបចំកំលាំងនិងពង្រឹងលើការងារក្នុងអង្គភាពឡើងវិញ ជាពិសេសវិន័យ បន្ទាប់ពីមានបាតុភាពរឿងអាស្រូវជាច្រើនដែលកន្លងហួស ។
ឯកឧត្តមស្នងការនគរបាលខេត្តតាកែវ បានបន្តថា ការគ្រប់គ្រងមនុស្សគឺជារឿងមួយដែលសំខាន់ និងត្រូវយល់អោយច្បាស់ ពីបុគ្គលិកលក្ខណៈរបស់កូនចៅ ដូច្នេះក្នុងនាមយើងជាមេបញ្ជាការពារវរៈព្រំដែនលេខ៦០៣ថ្មី ត្រូវរៀបចំនៅរចនាសម្ព័នលើការងារ មួយចំនួនឡើងវិញ ពង្រឹងលើវិន័យ សីលធម៍ ពីព្រោះកងកំលាំងនគរបាលវរៈ គឺជាកំលាំងស្នូលដែល ចាំបាច់បំផុចក្នុងការកិច្ចការពារទឹកដីមាតុភូមិរបស់យើង ។ កម្លាំងនគរបាល ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនានាមានភារកិច្ចការពារសន្តិសុខសង្គមដើម្បីក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ  ហើយអ្វីដែលជាមោទនភាពរហូតមកដល់ពេលនេះ គឺកម្ពុជាមានសន្តិភាពពេញលេញជាមួយនឹងការលះបង់ខ្ពស់ពីសំណាក់មន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខ រាជរដ្ឋាភិបាល។
ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តបានបន្តទៀតថា នៅពេលដ៏ខ្លីខាងមុខ ដំណើរការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រអាណត្តិទី៦នឹងចូលមកដល់ ដូច្នេះកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវបង្កើនកិច្ចការពារ និងត្រៀមទប់ស្កាត់រាល់អំពើទុច្ចរិតទាំងឡាយដែលមានបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តាកែវ