ប័ណ្ណសសើរនិងមេដៃចំនួន ៩២២ ត្រូវបានប្រគល់ជូនអតីតយុទ្ធ និវត្តជននៅស្រុកម៉ាឡៃ

0

បន្ទាយមានជ័យ៖ ប័ណ្ណសសើរនិងមេដៃចំនួន ៩២២ ក្នុងនោះមេដាយមាសចំនួន២ មេដាយប្រាក់ ចំនួន ១២៩ និងមេដាយសំរិទ្ធចំនួន ៧៩១ ត្រូវបានប្រគល់ជូនតីតយុទ្ធ និវត្តិជន ដើម្បីលើកទឹកចិត្តក៍ដូចជាតបស្នង ដល់ការបំរើប្រជាជន និងជាតិមាតុភូមិ រយះពេលកន្លងមក។ ការផ្ដល់ប័ណ្ណសសើរនិងមេដាយនេះ បានធ្វើឡើងកាលពីថ្ងៃទី ១ មិថុនា ឆ្នាំ២០១៨ នៅសាលា ស្រុក ម៉ាឡៃ ភូមិម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ឡៃ ខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជា សមាជិកគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីប័ណ្ណសសើរនិងមេដាយ ការងារនេះ ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងប្រតិភូសមាគមអតីតយុទ្ធជន មានវត្តមានក្នុងពិធីផងដែរ។
លោកវរះសេនីយ បេន សំអាត អធិការស្រុកម៉ាឡៃនិងជាប្រធានសមាគមអតីតះយុទ្ធជន ស្រុកម៉ាឡៃបានអោយដឹងថា៖ អតីតយុទ្ធ នៅក្នុងស្រុកម៉ាឡៃ ដែលកំពុងគ្រប់គ្រងសរុបមានចំនួន ៩២២នាក់ ក្នុងនោះគ្រួសារជនពលី ចំនួន ១១០ គ្រួសារ គ្រួសារជនមរណៈ ចំនួន ៤៧ គ្រួសារ និវត្តជនចំនួន៣៤២ នាក់ ជនបាត់បង់ចំនួន ៣នាក់ ជនពិការចំនួន៤៣៦ នាក់ ពួកគាតរស់នៅបណ្ដាឃុំតាគង់ ចំនួន៣០នាក់ ឃុំទួលពង្រ ចំនួន១១៥ នាក់ ឃុំបឹងបេងចំនួន៨៤នាក់ ឃុំម៉ាឡៃ៣៣០នាក់ ឃុំអូស្រឡៅ ចំនួន១៩០នាក់ និងឃុំអូរសំព័រចំនួន ១៧៣នាក់។ ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ អតីតយុទ្ធជន បាទទួលមេដាយការពាជាតិ មាស២ ប្រាក់១២៩ សំរិទ្ធ៧៩១ ។ មុនចូលឆ្នាំប្រពៃណី សម្ដេចតេជោបានឧបត្ថមបន្ថែមលើបៀរវត្ត៥ម៉ឺនរៀល ។
ទន្ទឹមនឹងនេះបានបន្ថែមប្រាក់របបសន្តិសង្គមជូនជនពិការ និវត្តជន ជនបាត់បង់សមត្តភាពការងារ ទៅតាមកម្រិត ៤ ផ្សេងៗគ្នា ដែលក្នុងនោះប្រាក់របបប្រចាំខែទាបប៉ផុត៤៨០ ០០០រៀល ដែលអនុវត្តចាប់ពីខែមេសាឆ្នាំ២០១៨។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា កោតសសើរដល់ស្នាដៃ អតីតយុទ្ធ និវត្តជន កន្លងមកក្នុងកិច្ចការពារ ជាតិមាតុភូមិ បូរណភាពទឹកដី ត្រូវបានរដ្ឋាភិបាលលើកទឹកចិត្តផ្ដល់ប័ណ្ណសសើរនិងមេដៃនាពេលនេះ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស សុភា មានប្រសាសន៍ទៀតថា បងប្អូន អតីតយុទ្ធ ត្រូវចូលរួម អនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល បន្តការប្រឡង់ប្រណាំង និងជម្រុញដល់បងប្អូនអតីតយុទ្ធជន ត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅចុងខែកក្កដាខាងមុខអោយបានគ្រប់ៗគ្នា៕ដោយ៖ឃិន គន្ធា