ផឹកស្រាស្រវឹងចុះងូតទឹកលង់ស្លាប់យ៉ាងអណោចអធ៌ម

0

ព្រៃវែង៖ បុរសវយ័៣៦ឆ្នាំម្នាក់ផឹកស្រាស្រវឹងហេីយចុះងូតទឹកបណ្តាលលង់ស្លាប់យ៉ាងអណោចអធម៌ជាទៅបំផុត។ហេតុគ្រោះថ្នាក់សង្គមខាងលេីបានបង្ករការភ្ញាក់ផ្អេីលឡេីងកាល់ពីថ្ងៃទី៣ខែ៦ឆ្នាំ២០១៨នៅចំណុចភូមិនឹងឃំុអង្គរអង្គស្រុកពាមជរ៍ខេត្តព្រៃវែងវេលាម៉ោង៨នឹង០០នាទី។សមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកពាមជរ៍បានឲដឹងថានៅព្រឹកថ្ងៃទី៣ខែ៦ឆ្នាំ២០១៨សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះឃុត ខនថាមានមានប្រជាពលរដ្ឋដែលជាជនរងគ្រោះឈ្មោះយ៉ា ហាភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិឃំុកេីតហេតុខាងលេីស្រវឹងស្រាហេីយចុះងួតទឹកទន្លេក៏លង់បាត់ក្នុងទឹកបាត់។ក្រោយមកសមត្ថកិច្ចបានចុះដល់កន្លែងកេីតហេតុដេីម្បីសួរនាំពីដំណេីររឿងហេីយប្រជាពលរដ្ឋនឹងក្រុមគ្រួសារនិយាយថាជនរងគ្រោះបានផឹកស្រាស្រវឹងហេីយចុះទៅងូតទឹកទន្លេក៏លង់បាត់តែម្តង។បន្ទាបមកលុះដល់​ព្រលប់ថ្ងៃដដែលវេលាម៉ោង១៩នឹង៥នាទីទេីបសាច់ញាត្តិប្រទះឃេីញសព្វអណ្តែតហេីយក៏បានស្រង់យកមកលេី។ហេីយពេលនោះសមត្ថកិច្ចបានចុះដល់ផ្ទះជនរងគ្រោះធ្វេីការពិនិត្យលេីសព្វជនរងគ្រោះឃេីញថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកត់មែនហេីយមូលហេតុគឺជនរងគ្រោះផឹកស្រាស្រវឹងហេីយចុះងូតទឹកទំនងជាខ្យល់គរទេីបលង់ស្លាប់បែបនេះ។ក្រោយពីពិនិត្យសព្វបានប្រគល់ឲក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕វិចិត្រ