​ប្រជាពលរដ្ឋ​និងស្វែងយល់ពីការអភិវឌ្ឍន៍ក្នុងមូលដ្ឋានភូមិតាអង្គ

0

​កំពត៖ ឯកឧត្តម សោម ចិន​អ្នក​តំណាង​រាស្ត្រ មណ្ឌល​កំពត និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងកំពតរួមនិងសហការីនៅថ្នាក់ខេត្ត ។ នៅព្រឹកថ្ងៃសៅរ៍០៤រោចខែជេស្ឋឆ្នាំ​ច​សំរិទ្ធិស័កព.ស​២៥៦២ ត្រូវថ្ងៃទី០២
ខែ​មិថុនា​ឆ្នាំ​២០១៨ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងស្វែងយល់ពីជីវភាពរស់នៅរបស់
ប្រជាពលរដ្ឋព្រមទាំងការងា​អភិវឌ្ឍន៍ក្នុងមូលដ្ឋាននៅក្នុងភូមិតាអង្គសង្កាត់ត្រើយកោះ ក្រុងកំពតខេត្តកំពត។​
មានប្រសាសន៍​សំណេះសំណាល​ឯកឧត្តម សោម ចិនបានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និង​ប្រជាពលរដ្ឋ​ដែលបានសហការគ្នាអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើនគួរអោយប្រសើរ។​
ឯកឧត្តម​សោម ចិន ក៏បានបន្តការលើកឡើងទៀតថា៖ ភាពរីកចម្រើនរបស់ប្រទេសជាតិយើងដូចសព្វថ្ងៃនេះ​គឺ​ផ្ដើមចេញពីមូលដ្ឋានគ្រឹះ នៃសុខសន្តិភាព​ដែលយើងទើបតែទទួលបានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលប្រទេសជាតិយើងមិនធ្លាប់មានពីមុនយូរមកហើយ។ ហើយបើគ្មានសុខសន្តិភាពនេះទេកុំថាឡើយការអភិវឌ្ឍន៍សូម្បីសទ្ធិសេរីភាពក៏គ្មានដែរ។ ហើយសុខសន្តិភាពនេះទៀតសោត​គឺផ្ដើមចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន​សែន ដោយបានធ្វើការលះបង់ជាច្រើនថែមទាំងយកអាយុជីវិតទៅប្ដូរដើម្បីបុព្វហេតុប្រជាជននិងប្រទេសជាតិយ៉ាងពិតប្រាកដទៀតផង។
ដោយមើលឃើញពីសច្ចៈភាពនេះហើយទើបរាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគ្រប់អាណត្តិ ប្រជាពលរដ្ឋ​តែងមានការគាំទ្រសម្ដេចតេជោយ៉ាងច្រើនលើសលុបដើម្បីបានដឹកនាំប្រទេសជាតិអោយបានកាន់តែរីកចម្រើនជាបន្តបន្ទាប់។​
ពាក់ព័ន្ធ​សិទ្ធិប្រជាពលរដ្ឋឯកឧត្តម សោម ចិន ក៏បានបន្តលើកឡើងទៀតថា៖លទ្ធិប្រជាធិបតេយ្យស្តែងចេញ
ដំបូងបង្អស់ តាមរយៈការប្រើសិទ្ធិរបស់ប្រជាពលរដ្ឋ ទៅបោះឆ្នោត ជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ពេញចិត្ត មិនមែនតាមរយៈការបង្កចលាចល ការប៉ះបោ ការធ្វើបដិវត្តព័ណ៌ និងការធ្វើបាតុកម្មនោះទេ ហើយថាទង្វើទាំងនោះផ្ទុយទាំងស្រុងទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសជាទង្វើខុសច្បាប់ត្រូវទទួលទោសទណ្ឌ។ ដូចនេះ​ហើយឯ​កឧត្តមសោម ចិនក៏បានអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបដែលមាន
ឈ្មោះបោះឆ្នោតត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ ២០១៨ ខាងមុខនេះដើម្បីសំដែងឆន្ទៈគាំទ្រសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្នមន្ត្រីសម្រាប់នីតិកាលទី៦និងអាណត្តិក្រោយៗទៀតដើម្បីបន្តដឹកនាំនិងផ្តល់នូវ សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ រីកចម្រើនដល់ប្រទេសជាតិដូចសព្វថ្ងៃនេះ។​
ក្នុងឱកាស​នោះឯកឧត្តម​សោម ចិន ក៏បាននាំយកនូវសារុងជាអំណោយអនុស្សាវរីយ៍រួមនិងថវិកាមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋប្រមាណ១០០នាក់ និងបាននាំយកនូវថវិកា​និងអំណោយមួយចំនួនទៀតដើម្បីបន្តឧបត្ថម្ភជូននិងសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលពិកាក្រីក្រខ្វះខាតតាមខ្នងផ្ទះចំនួន៣គ្រួសារថែមទៀតផងដែរ ៕