រថយន្តពីគ្រឿងសាកកម្លាំងគ្នា រងការខូចខាតទាំងសងខាង

0

ខេត្តរតនគិរី÷ រថយន្តពីគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសង មិនបណ្តាលឲ្យមនុស្សនឹងអ្នកដទៃរងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង២០នាទីរសៀលថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ទល់មុខវរយោធាលេខ៧៩ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តហ្វតរ៉ែនជរ បោះពួយយ៉ាងលឿនដល់ត្រង់ចំណុចកើតហេតុក៏បុករថយន្តបាឡែនយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តបាឡែនបែក្បាលទៅខាងលិចវិញ ហើយមនុស្សនៅក្នុងរថយន្តមិនមានរបួសនោះទេ ។

មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហ្វតរ៉ែនជរ ពណ៌ប្រផេះ ពាក់ស្លាកលេខ រដ្ឋ១០ ២.០១៦០ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ បើកបរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណ:ពេលនោះមានរថយន្តបាឡែនបើកបរក្នុងទិសដៅពីលិចមកកើតដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងបំម្រុងឆ្លងផ្លូវទៅផ្ទះសំណាក់បានវ៉ាក់នឹងរថយន្តហ្វតរ៉ែនជរមួយគ្រឿងក៏បុកពេញទំហឹងតែម្តង ។

មន្ត្រីនគរបាលបន្តថា រថយន្តមួយគ្រឿងម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២z.១៤៤៦ អ្នកបើកបរឈ្មោះ ម៉ុន ឌីក ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសស្រាល មុខរបរគ្រូបង្រៀន បច្ចុប្បន្នរស់នៅភូមិលេខ៦ ឃុំកំពុងលាវ ស្រុកព្រៃវែង ខេត្តព្រៃវែង ។ ចំណែកអ្នករួមដំណើរស្ត្រីម្នាក់រងរបួសស្រាល ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ខេត្តចុះមកអន្តរាគមន៍ធ្វើការវាស់វែងនឹងរឹបអូសយកមធ្យោបាយទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីរងចាំធ្វើការដោះនៅពេលក្រោយ ៕ យក្ខឡោម