ប៉ូលិស​ទំនើង​ម្នាក់​ផឹកស៊ី​ក្នុង​ហាង​ខា​រា​អូ​ខេ​ម្លប់​ស្វាយ​ធំ ខេត្តកំពង់ធំ ទាញ​កាំភ្លើង​គំរាម​ស្រីៗ ត្រូវបាន ឃាត់ខ្លួន

0

កំពង់ធំ​៖ មានការ​ភ្ញាក់ផ្អើល​មួយ ដែល​បាន​បង្ករ​ឡើង​នៅក្នុង​ហាង ខា​រា​អូ​ខេ ម្លា​ប់​ស្វាយ​ធំ ស្ថិតនៅក្នុង ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពី​បាន​ក្រេបទឹក​ប្តូរ​និ​ស័​យ សមត្ថកិច្ច​ប៉ូលិស រូបនោះ​ត្រូវបាន​ក្លាយទៅជា​ជន ពាល បបួល​ប៉ូលិស ក្រុង​ស្ទឹងសែន វាស់ដី​បាញ់​គ្នា​។​ ​ហេតុ​ការ​ប៉ូលិស​ទំនើង អាង​កាំភ្លើង​វាស់ដី​បាញ់​គ្នា បន្ទាប់ពី​មាន​ហេតុការណ៍ រួចមក​ត្រូវបាន មិត្ត​ភ​ក្ក័​រួម អាជីព ទាញ​ដៃ​ឡើង​រថយន្ត​ដាក់​មេ​ប្រូច​ចេញទៅ តែ​កំលាំង​អំណាច​នៃ​ទឹក​ប្តូរ​និ​ស័​យ បានធ្វើ​ឲ្យ​សមត្ថកិច្ច មូលដ្ឋាន​ពុះ​ក​ញ្រោ​ល បោះដៃ​ឲ្យ​ស្នាក់ការ​កងរាជអាវុធហត្ថ​៦០១ ស្ទាក់​ឃាត់ខ្លួន ដើម្បី​សួរនាំ កាលពី​វេលា ម៉ោង ១១.០០​នាទី យប់​ថ្ងៃទី ១៧ ខែ កុ​ម្ភះ ឆ្នាំ

២០១៤​។​ ​ជន​ញៀន​ទឹក​ប្តូរ​និ​ស័​យ ត្រូវបាន​គេ​ដឹងថា លោក ស៊ូ សុគន្ធ ភេទ ប្រុស អាយុ ៣៧​ឆ្នាំ មាន​ឋានៈ​អនុ​នាយឯក នាយផ្នែក អន្តរាគមន៍ អត្ថ​លេខ ០៧៣១៨ អង្គភាព កង​អន្តរាគមន៍ មាន​ភារៈកិច្ច ចុះ​បំពេញ​ប៉េ​សកម្ម តាម​បណ្តា​ខេត្ត​រាជធានី ជាប់​ដោយ​អាវុធ​មួយ​ដើម ម៉ាក​k59 លេខ ២៣៦៩​គ្រាប់​៨ ផុតកំណត់ ២៣ ខែ ឧសភា ឆ្នាំ ២០១៤ ចុះហត្ថលេខា

ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ ច័ន្ទ​តារា ។​ ​តាម​ការ​ឲ្យ​ដឹង​ពី​លោក វរៈសេនីយ៍ត្រី ហែម សំអាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹង ថា ក្រោយពី​ទទួល​ពត៌មាន​ថា មាន​ជនសង្ស័យ​ម្នា​ក់បាន យក​កាំភ្លើង គំរាម បាញ់​ស្រីៗ ខា​រា​អូ​ខេ ម្លប់​ស្វាយ​ធំ និង​បបួល​សមត្ថ​កិ​ច្ វាស់ដី​បាញ់​គ្នា ទើបបាន​ការសហការ ជាមួយ​កំលាំង​ខេត្ត ស្ទាក់​ជន​ខាងលើ សួរនាំ

នឹងធ្វើ​ការអប់រំ រួច​បាន​ដោះលែង​ទៅវិញ ដើម្បី​ឲ្យ​មានការ រាងចាល ។​ ​សូមបញ្ជាក់ថា មាន​កាំភ្លើង​មិនមែន​ចេះតែ បាញ់​បាន​តាម​អំពើ​ចិត្ត​នោះទេ ខណៈពេលដែល​សមត្ថកិច្ច​ឃាត់ ខ្លួន​បាន ជន​ទំនើង​ខាងលើ បាន​អះអាងថា ប៉េ​អ៊ឹម​ក្រុង​ខេត្តកំពង់ធំ គ្មាន​ន​ណា ហ៊ាន​ចាប់គាត់​ទេ ដោយសារ គាត់​បាន​អះអាងថា មាន​មេ​គាត់​ផ្កាយ​បី ជា​មេ​របស់គាត់ និង​ជាទី​ប្រឹក្សា​សម្តេច

ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទីបំផុត​ជនសង្ស័យ​បាន​រួចខ្លួន​ជា​ទំលាប់ មិនដឹងថា សមត្ថកិច្ច​ខេត្តកំពង់ធំ អសមត្ថភាព ឬក៏​ខ្លាច​លោក ផ្កាយ​បី បានជា​ប្រ​ញ៉ាប់​ដោះលែង​។​ ​ ​ដោយ ភ្នំ​សន្ទុក ​