កិច្ចប្រជុំផ្សព្វផ្សាយសភាព​ការណ៍​ថ្មី​ៗនិងត្រៀមការពារក្នុងអំឡុងឃោសនាបោះឆ្នោត និងពេលបោះឆ្នោត

0

កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤  និងមេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយសភាព​ការណ៍​ថ្មី​ៗ និងត្រៀមសហការជាមួយនិងសមត្ថកិច្ច ការពារអំឡុងពេលឃោសនាបោះឆ្នោត និងរហូតដល់ពេលក្រោយបោះឆ្នោត ដើម្បីការពារសុវត្តិភាព ជូន ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សិទ្ធបោះឆ្នោត ។

កិច្ចប្រជុំនេះ ត្រូវបានចូលរួមពីសំណាក់ ឯកឧត្តម សេនីយ៍ទោ សោម ស៊ុន ជាគណៈអធិបតី រួមទាំងមេបញ្ជា​ការង សេនា​ធិការ​ ការិយាល័យ​ ស្ថាប័ន​ចំណុះ​ និង​មេបញ្ជាការ​ផ្នែក​សឹករង​ក្រុង​ ស្រុក​ ទាំង​ប្រាំបី​ និង​វរសេនាតូចទាំង២​ សរុប​ចំនួន​ ១១២​ នាក់​  ដើម្បីស្តាប់ និងទទួលភារកិច្ច និងអនុវត្តតាមបទបញ្ជា របស់មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និង​ប្រគល់​ភារកិច្ច​មួយចំនួន៥ ចំនុចសំខាន់ៗ ពិធីនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​សាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​។

ដើម្បីផ្សព្វផ្សាយ​សភាព​ការណ៍​ថ្មី​ៗ និងអនុវត្តភារកិច្ច​សំខាន់ៗចំនួន៥ ចំនុច មាន ១-​ ក្តាប់​ឲ្យ​ជាប់​  ធ្វើ​ការ​អប់រំ​ ឬមានវិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណា​ដែល​រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ មិន​ឲ្យ​ទៅ​បោះឆ្នោត​ ទី២  ​ពង្រឹង​វិន័យ​ និង​របៀប​របបកាងារ​ ក្រមសីលធម៌​របស់​កង​កងកម្លាំង​ប្រដាប់​អាវុធ​ ក្នុង​ដំណើរ​ការ​បោះឆ្នោត​  ទី៣  កងទ័ព​គឺជា​ខ្ញុំ​បម្រើ​ប្រជាជន​ មិន​ត្រូវ​ធ្វើ​ជា​មន្ត្រី​គ្រាប់​ល្ពៅ​  ឬ​មន្ត្រី​ជើង​១០​ ជាដាច់ខាត​  ត្រូវ​ឆ្ពោះ​ទៅ​មូល​ដ្ឋាន​ បម្រើ​និង​ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាជន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ទី៥បន្តបម្រើ​ និង​លើក​ទឹក​ចិត្ត​ដល់​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​នៅគ្រប់​មូល​ដ្ឋាន​ក្នុង​ខេត្ត​កំពង់ធំ​ ដូច​ជា​ការ​ដោះ​ស្រាយ​ជម្រក​ស្នាក់​នៅ​ ដោះស្រាយ​ការ​លំបាក​ខ្វះ​ខាត​ជីវភាព​ប្រចាំ​ថ្ងៃ​ សំណូម​ពរ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ដើម្បី​ដោះស្រាយ​ដី​ធ្លី​ ដើម្បី​គណកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​រៀបចំ​សាងសង់​ផ្ទះ​ជូនអតីតយុទ្ឋជន​ដែល​គ្មាន​ដី​ គ្មាន​ផ្ទះ​ពិត​ប្រាកដ​ ទី៥ ​ពង្រឹង​ការ​សាមគ្គី​ភាព​ឯកភាព​ផ្ទៃ​ក្នុង​ និង​គោរព​យ៉ាង​ម៉ឺងម៉ាត់តាមការដឹកនាំរបស់គណបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់​ និង​ការ​ដឹក​នាំ​របស់​ឯកឧត្តម​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ ។

ជាចុងក្រោយ ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរ ឲ្យថ្នាក់ដឹកនាំទាំងអស់ ធ្វើការផ្សព្វផ្សាយ ស្តីពីទោសកំហុស ចំពោះអ្នកដែលមានចេតនា រារាំងមិនឲ្យប្រជាពលរដ្ឋទៅប្រើប្រាស់សិទ្ធបោះឆ្នោត និងអ្នកដែលមិនបានទៅ បោះឆ្នោតតែយកថ្នាំខ្មៅមកជ្រលក់ម្រានដៃ ដែលមានទោស តាមច្បាប់ ដោយឡែកការបោះឆ្នោតគឺជាសិទ្ធ របស់ពលរដ្ឋ មិនត្រូវបណ្តុះបង្អាក់ទាំងផ្លូវចិត្តនិងស្មារតី អោយអាក់ខានក្នុងការចូលរួមបោះឆ្នោតនោះឡើយ ។ដោយ  ប៊ុន  រដ្ឋា