សមត្ថកិច្ចបរិស្ថានសំរុកបង្រ្កាបបានទីតាំងអាជ្រៀកឈើរបស់ចែរើមជាឈ្មួញបំផ្លាញព្រៃឡង់

0

កំពង់ធំៈ បើទោះបីជាមានការ ការពារព្រៃឡង់ពីសំណាក់​សមត្ថកិច្ចបរិស្ថាន ក៏ដោយ ក៏នៅមានតែមាន ជនខិលខូចមួយចំនួនលួចចូលទៅ សម្ងំអាជ្រៀកឈើក្នុងព្រៃ ដែលត្រូវបានគេស្គាល់ឈ្មោះ ចែ រើម ដែល ជាអ្នករកស៊ីឈើកាន់ឆ្នាំ ប្រចាំស្រុកសណ្តាន់ ខេត្តកំពង់ធំ តែត្រូវបានសមត្ថកិច្ចបរិស្ថាន ចុះទៅបង្រ្កាប និងរឹបអូសឈើបានជាង៥ម៉ែត្រគូប កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨។

សមត្ថកិច្ចបរិស្ថានជាង១០នាក់ ដែលបានដឹកនាំកម្លាំងដោយលោក ជន់ ជិន ប្រធានស្នាក់ការបរិស្ថានព្រះអាទិត្យ ចុះបង្រ្កាបទីតាំង​អាជ្រៀក​ឈើនៅ ក្នុងព្រៃឡង់ចំណុចអូទក់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលជាទីតាំងរបស់ មេឈ្មួញឈ្មោះយាយជឹម រើន  ហៅចែ រើម ដែលបច្ចុប្បន្នរស់នៅភូមិសំអោងឃុំមានរិទ្ធស្រុកសណ្ដាន់ខេត្តកំពង់ធំ។

តាមការឲ្យដឹងពីសមត្ថកិច្ចបរិស្ថាន បានឲ្យដឹងថា ឈើដែលបានរឹបអូសបាន ចេញពីព្រៃឡង់មានចំនួនជាង ៥ម៉ែត្រគូប និងនៅសល់ឈើមួយចំនួនធំទៀត ដែលចែរើម បានឲ្យកម្មករអាជ្រៀក និងលាក់ទុកក្នុងព្រៃឡង់ ក្នុងនោះសមត្ថកិច្ចបរិស្ថាន និងបន្តស្រាវជ្រាវ និងពង្រឹងក្នុងការទប់ស្កាត់ ការុករាន្ទព្រៃឈើ  ដែលស្ថិតនៅ​ក្នុងព្រៃឡង់ តាមការបញ្ជារឲ្យយកចិត្តទុកដាក់ការពារ ឲ្យបានដាច់ខាត ពីសំណាក់លោក តុប កក្កដា ប្រធាន មន្ទីរបរិស្ថានខេត្តកំពង់ធំ។

ប្រជាពលរដ្ឋទូទៅ បានកោតសរសើរចំពោះ សមត្ថកិច្ចបរិស្ថាន ខេត្តកំពង់ធំ ដែលបានដឹកនាំដោយ លោក ប្រធានមន្ទីរ បានធ្វើឲ្យបទល្មើស ការកាប់បំផ្លាញព្រៃឈើ ដែលស្ថិតនៅក្នុងព្រៃឡង់ មានការថយចុះគួរ អោយកត់សម្គាល់  ទំាងការកាប់រាន្ទ ទាំងការដឹកជញ្ជូនឈើដោយខុសច្បាប់ ។

ដោយ  ប៊ុន  រដ្ឋា