លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំផ្ទុះកំហឹងនិងមន្រ្ដីពេទ្យសត្វ បានបញ្ចាអោយអូសរថយន្ដដឹកជ្រូកគ្មានលិខិតអនុញាតិមកធ្វើការផាកពិន័យតាមច្បាប់

0

កំពង់ធំ៖ លោក ធីវ វណ្ណធី បានបញ្ចាអោយ មន្រ្ដីពេទ្យសត្វ នាំរថយន្ដដឹកជ្រូកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ ស្លាកលេខព្រះសីហនុ 3A.២២១១ ផលិតនៅប្រទេសកូរ៉េ របស់ក្រុមហ៊ុនCPដែលបានប្រព្រឹត្តល្មើសទៅនិងអនុក្រឹត្យលេខ១៦អ.ន.ក្រ.បក ចុះថ្ងៃ១៣ ខែមិនា ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាល ត្រង់មាត្រា៩ កថាខណ្ឌទី២និងទី៦ស្តីពី មិនមានលិខិតស្នាមពាក់ព័ន្ធនិងជំនាញ បសុពេទ្យនិង វិញ្ញាបនប័ត្រ បញ្ជាក់សុខភាពសត្វពីជំនាញផលិតកម្មនិងបសុព្យាបាលខេត្តដែលនាំចេញ ហេតុការណ៍នេះបានធ្វើឡើងក្រោយពេលដែលអាជ្ញាធរស្រុកសំបូរ និង ប្រធានកសិកម្មស្រុកសំបូរ ធ្វើការឃាតរថយន្ដនេះ ដោយគ្មានឯកសារ ឬលិខិតស្នាម គ្មានច្បាប់អនុញ្ញាតអ្វីសោះ សូម្បីតែរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកក៏បានក្រុមហ៊ុននេះយកជ្រូកទៅលូចលាក់ចែកចាយ យ៉ាងអនាណាធិតេយ្យដែរ ។
ជាក់ស្ដែងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩:៣០នាទីព្រឹកអាជ្ញាធរស្រុកសំបូរ និងប្រធានមន្ទីរកសិកម្មស្រុកសំបូរ បានចុះត្រួតពិនិត្យ រថយន្តដឹកជ្រូកcp ស្លាកលេខ 3A 2211 ចេញពីខេត្តស្ទឹងត្រែង មកកាន់ស្រុកប្រាសាទសំបូរដែលគ្មានលិខិតអនុញ្ញាត ដែលម្ចាស់ក្រុមហ៊ុន ឈ្មោះផែនសារ៉េត ទីតាំងនៅភូមិសំបូរ(អូរអាចាក) ក្រោយពីពិនិត្យគ្មានលិខិតស្នាមក៏រាយការណ៍មកមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំដើម្បីធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន២០០០០០០រៀល(ពី ច្បាប់ស្តីពីសុវត្ថិភាពគុណភាពចំណីអាហារ។

ក្នុងនោះដែរមតិមហាជនដាក់ការសង្ស័យថា ក្រុមហ៊ុនស៊ីភី ទំនងជាត្រូវរ៉ូវជាមួយលោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានជាចរាចរសត្វរស់នៅក្នុងខេត្តកំពង់ធំ គ្មានលិខិតបញ្ជាក់សុខភាពសត្វ និងលិខិតអនុញ្ញាតដឹកជញ្ជូនរហូតដល់ រដ្ឋបាលស្រុកប្រាសាទសំបូរឃាត់ចាប់ រថយន្ដមួយគ្រឿងដឹកជ្រូកចំនូន.១៤០ ក្បាល .ដោយដឹកពីខេត្តស្ទឹងត្រែង មកចែកចាយពាសពេញខេត្តកំពង់ធំជាយូរឆ្នាំមកហើយ ដោយមន្ត្រីជំនាញថ្នាក់ស្រុក ក្រុង មិនហ៊ានត្រួតពិនិត្យសុខភាពទេ ដោយខ្លាចអំណាចលោក.ចាន់បញ្ញាវ័ន្ដ និង លោក ម៉ក យុទ្នា អនុប្រធានមន្ទីរ កសិកម្មខេត្តកំពង់ធំ។ដូច្នេះសូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តមអភិបាលខេត្តកំពង់ធំ មេត្តាជួយពិនិត្យករណីនេះផង អាចកើតមានអំពើលាក់លៀមនៅក្រោមតុហើយមើលទៅ បានជាក្រុមហ៊ុនហ៊ានអនុវត្តរហូតចឹង មិនតែប៉ុណ្ណោះសកម្មភាពរថយន្តដឹកជ្រូកពីប្រទេសថៃក៏សំរុកចូលមកខេត្តកំពង់ធំយ៉ាងសកម្មផងដែរ នេះជាមូលហេតុគួរអោយកត់សម្គាល់ពីសំណាក់មហាជន ទាក់ទងបញ្ហាគុណភាពសាច់សត្វ និងសុខភាពសាធារណះជូនប្រជាពលរដ្ន។
លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានប្រាប់ក្នុងកិច្ចសម្ភាសថា លោក ក្ដៅក្រហាយជាមួយនិងមន្រ្ដីគ្រាប់ល្ពៅរបស់លោក មួយចំនួន ចេះតែធ្វើរបាយការណ៍បោកប្រាស់លោក ជារឿយៗ រហូតមកដល់ពេលនេះ លោក ប្រើធម៍ក្ដៅម្ដង បានបញ្ចាអោយ អូសរថយន្ដ ដឹកជ្រូកគ្មានច្បាប់នោះមកផាកពិន័យតាមច្បាប់ ។
ប្រូ រថយន្ដ ម្នាក់បានប្រាប់ក្នុងកិច្ចសម្ភាសថា រាល់ដង គ្មានច្បាប់អនុញាតិ ដូចគ្នា តែគ្មាននរណា ហៅសួរ ឬត្រួតពិនិត្យរកច្បាប់នោះទេ ទើបតែពេលនេះ ហេតុអីក៏សួររកច្បាប់? ។
លោកចាន់ បញ្ញាវ័ន្ដ ទំនងជា ក្រពុលមុខ ខ្លាំងហើយ ដោយសារគេបានដឹងរឿងរបស់ខ្លួនច្រើន ទើបលោកឆ្លើយក្នុងកិច្ចសម្ភាស ទាំងកម្រោល ថា( លោកកុំអាលខ្ញុំធ្វើការសិន) ក្រោយពីលោកធ្វើការរួចពុំបានឆ្លើយតបមកវិញទេ រហូតមកដល់ពេលនេះ៕ប៊ុន រិទ្ធី