ប្រជាពលរដ្ឋទីទាល់ក្រចំនួន១៥គ្រួសារ រស់នៅភូមិលំថ្ម ទទួលអំណោយពីឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមី!

0

ព្រះវិហារ: ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងលោកជំទាវ ចាន់ សាមី រួមដំណើរដោយក្រុមការងារចុះជួយឃុំរំដោះស្រែ បាននាំយកថវិការ ព្រមជាមួយនិងសម្ភារៈមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រចំនួន១៥គ្រួសារ រស់នៅភូមិលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នារសៀលថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដោយក្នុង១គ្រួសារទទួលបានអង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៑ុីអុីវ១យួរ ទឹកបរិស៑ុទ្ធ១យួរ ក្រម៉ា១ ព្រមជាមួយនិងថវិការ៣ម៉ឺនរៀល។

ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងលោកជំទាវ បានមានប្រសាសន៍លើកឡើងថា អំណោយដែលយកមកជួយឧបត្ថម្ភទាំងអស់នេះ គឺមិនមានការប្រកាន់និន្នាការនយោបាយ ពណ៌សម្បូរ ឬសាសនាឡើយ អោយតែទីណាមានការលំបាក ទីនោះតែងតែមានការជូយឧបត្ថម្ភគាំទ្រពីក្រុមការងារ ក៏ដូចជាអាជ្ញាធរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាជានិច្ច។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តជឿទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជន ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព ជូនប្រជាពលដ្ឋ ព្រមជាមួយនិងការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើនឡើងបន្ថែមទៀត។

ហើយកុំជឿតាមការឃោសនាបោកបញ្ឆោត របស់ពួកប្រឆាំងមួយចំនួន ដែលតែងតែនិយាយបរិហារមកលើរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងពេលដែលពួកគេទាំងអស់នោះ មិនដែលបានធ្វើអ្វីសោះ។

ឯកឧត្តម ស្រី ឌឹក និងលោកជំទាវក៏បានធ្វើការផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ជាពិសេសការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងប្រុងប្រយ័ត្ន ពេលមានភ្លៀងផ្គររន្ទះ មិនត្រូវជ្រកក្រោមដើមឈើនោះឡើយ។

បន្ថែមពីនោះ ឯកឧត្តម ព្រមជាមួយនិងលោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នាត អញ្ជើញទៅបោះឆ្នោត អោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ បានជួយឧបត្ថម្ភ នូវផ្ទះឈើ១ខ្នង ទំហំ៥×៧មែត្រ ជូនដល់គ្រួសារប្អូនប្រុសឈ្មោះ ប៉ាន ឡន អាយុ៣៣ឆ្នាំ មានកូនប្រុស ស្រីចំនួន៤នាក់ នៅក្នុងបន្ទុក ដែលមានភរិយាឈ្មោះសន សាមឿន ជាគ្រួសារក្រីក្រ មានតែដី ប៉ុន្តែគ្មានលទ្ធភាពសង់ផ្ទះស្នាក់នៅបានសមរម្យ ដូចពលរដ្ឋដ៏ទៃ៕សួនលីណា