ការប្រឡងវិញ្ញាបនបត្រកម្រិតអន្ដរជាតិ

0

សៀមរាប= នាព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៨ នៅសាលសន្និសិទ្ធនៃសណ្ឋាគារ សោមមាទេវី សាលា អាយ ឃីត កម្មវិធីiso UCMAS សាខាក្រុងសៀមរាបទាំង២ និងUCMAS សាខាថ្មីក្រុងបាតដំបង បានរៀបចំការប្រឡងសញ្ញាបត្រកម្រិតអន្ដរជាតិ(IGE) ដែលមាន៤កម្រិត(Foundation) (Basic) (ELE A) និង(ELE B) ដែលមានសិស្សចូលរួមសរុប៨៥០នាក់ ។
នេះជាការប្រឡងសញ្ញាបត្រកម្រិតអន្ដជាតិ(IGE) ជាលើកទី៣ហើយដែលUCMAS កម្ពុជា សាខាក្រុងសៀមរាបបានរៀបចំ ដូចគ្នាទៅនិងការរៀបចំតាមបណ្ដាប្រទេសដែលកំពុងបង្រៀន កម្មវិធី យូស៊ីម៉ាស ក្នុងនោះមាន៧៨ប្រទេស លើពិភពលោក ស្របតាមកម្រិតសិស្សទាំង១១កម្រិត ខុសៗគ្នា ក្រោយពេលដែលគេប្រឡងជាប់តាមកម្មវិធីកម្រិតសិក្សាមួយវគ្គៗ រយះពេល៤ខែ ពួកគេអាចប្រឡងឡើងថ្នាក់ជាប់ជាស្ថាពរ។ការប្រឡងសញ្ញាបត្រកម្រិតអន្ដជាតិ(IGE) នេះ បានផ្ដោតលើគុណភាពអប់រំស្ដីពី ការគណនាលេខរហ័សបំផុត ជាមួយគ្នាវិញ្ញាបនបត្រកម្រិតអន្ដរជាតិ សិស្សមានអទិភាពខ្ពស់ ងាយនិងទទួលបានឪកាសចូលទៅសិក្សាតាមសាលាដែលមានគុណភាពល្អ និងសកលវិទ្យាល័យល្អៗ នាពេលអនាគត មិនតែប៉ុណ្ណោះក្រោយពេលសិក្សាចប់ពួកគេនិងងាយរកការងារធ្វើ ដោយសារវិញ្ញាបនបត្រអន្ដរជាតិនេះបានបញ្ចាក់ពីសមត្ថភាពសិក្សាមុខវិជ្ជាជាពិសេស គណិតវិជ្ជាដែលជាគណិតសាស្រ្ដពិតៗ។
កន្លងមក នៅថ្ងៃទី១០និង ១១ ខែធ្នូ ឆ្នាំ២០១៧ កុមារកម្ពុជានៃសាលា UCMAS ចំនួន៥៨នាក់បានចូលរួម ការប្រឡងប្រកួតប្រជែងដណ្ដើមពាន់រង្វាន់ជម្រើសជើងឯកផ្នែកគណនាលេខរហ័ស លំដាប់ថ្នាក់អន្ដរជាតិ នៅសណ្ឋាគារ ហ្វើសវើលហ្កិនធឹងហៃឡិន ប្រទេស ម៉ាឡេស៊ី ដែលមានសិស្ស ចំនួន៣០០០នាក់ចូលរួម ក្នុងនោះកុមារកម្ពុជាយើងបានទទួលពានរង្វាន់ជ័យលាភី លេខ២ លំដាប់អន្ដរជាតិចំនួន៥រូប ដោយបង្ហាញអោយឃើញថា កុលបុត្រខ្មែរយើងពិតជាមានសមត្ថភាព ភាពវៃឆ្លាតបំផុត មិនចាញកុមារបរទេសមកពី៤៥ប្រទេសលើពិភពលោកនោះទេ លើសពីនោះទៀត កុមារ តាំង ហាក់កង , លី មួយស៊ង ,និងសៀក ប៉េងស៊ាំង ក៏បានប្រឡងជាប់ពានរង្វាន់សិស្សឆ្នើមថ្នាក់ជាតិកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ផងដែរ។សព្វថ្ងៃសាលា I Kids កំពុង បង្រៀន កម្មវិធី UCMAS កម្ពុជា មានចំនួន៣៦សាខា មានសិស្សសរុបចំនួន៩៦០០នាក់ដែលកំពុងសិក្សាទូទាំងប្រទេសកម្ពុជា ហើយកំពុងបន្ដកើនឡើងឥតឈប់ឈរ។ ដោយឡែកសាខាខេត្តសៀមរាបក៏មានសិស្សជាង១៣០០នាក់ កំពុងសិក្សារៀងរាល់ថ្ងៃ។
លោក សឿន ប៊ុន ថាប់ នាយកសាលា ឃ ឃីត សាខាក្រុងសៀមរាប បានមានប្រសាសន៍ថា ការសិក្សាកម្មវិធី យូស៊ីម៉ាស នេះ បានទទួលផលប្រយោជន៍ច្រើន ឥតគណនា បានទាំងភាពវ័យឆ្លាត និងចំណេះដឹងល្អៗ ការងារល្អ និងអនាគតន៍ល្អទៀតផង ដូចគ្នានិងថ្ងៃនេះដែរ ការប្រឡងយកសញ្ញាបនបត្រ កម្រិតអន្ដរជាតិ(iso) ដោយយើងយក វិញ្ញាសារ មកពីប្រទេស ម៉ាឡេស៊ីមកប្រឡង លុះពេលប្រឡងចប់ត្រូវផ្ញើរលទ្ធផលប្រឡងទៅកែនៅប្រទេសម៉ាឡេស៊ី វិញ ហើយនិងចេញសញ្ញាបនបត្រ មកពីប្រទេសម៉ាឡេស៊ី ដែលមានការទទួលស្គាល់កម្រិតអន្ដរជាតិ(iso) ) ដែលមានប្រទេសចំនួន៧៨ប្រទេស លើពិភពលោកទទួលស្គាល់ ជាការងាយស្រួលដល់ពូកគេ ស្វះស្វែងរក សាលាល្អៗ និងអាចរក អាហាររូបករណ៍គ្រប់សាលាសកលវិទ្យាល័យ លើពិភពលោក និងពេលបញ្ចប់កាសិក្សា ពូកគាត់អាចរកការងារល្អៗសំរាប់អនាគតន៍ពួកគាត់។
អាណាព្យាបាលសិស្សជាច្រើនបានផ្ដល់បទសម្ភាសថា ក្រោយពីកូនខ្ញុំបានចូលរៀននៅសាលានេះ ឃើញថា ពួកគេ ពូកែគិតលេខបានលឿន រហ័យ ពេលខ្លះមិនបាច់រាប់ដៃទេ គ្រាន់តែគេគិតតែបន្តិច គេអាចធ្វើលេខបានរហ័សជាមុន ដូច្នេះខ្ញុំពិតជាមានការត្រេកអរណាស់ ដែលមានសាលាល្អ បង្រៀនកម្មវិធី UCMAS នេះ សំរាប់កូនៗរបស់ខ្ញុំ ដោយខ្ញុំគិតថា សាលានេះអាចផ្ដល់ចំណេះដឹងល្អ ជាពិសេសគឺ ផ្ដោតលើគុណភាពអប់រំស្ដីពី ការគណនាលេខរហ័សបំផុត ជាមួយគ្នាវិញ្ញាបនបត្រកម្រិតអន្ដរជាតិទៀតផងនោះ ដូច្នេះខ្ញុំបានសំម្លឹងឃើញអនាគតន៍ កូនៗ របស់ពួកខ្ញុំពិតជា ល្អនាពេលអនាគតន៍ ៕ប៊ុនរិទ្ធី