សន្និបាទបូកសរុបវាយតម្លៃសភាពការណ៍លទ្ធផលសហប្រតិបត្តិការ៦ខែដើមឆ្នាំនិងលើកទិសដៅ៦ខែចុងឆ្នាំ២០១៨រវាងស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង (វៀតណាម)និងស្នងការដ្ឋាននគរបាលខេត្ត តាកែវ កណ្តាល (កម្ពុជា)

0

តាកែវ៖ ថ្លែងនៅក្នុងសន្និបាតបូកសរុបសភាពការណ៏និងលទ្ធផលសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់រយៈពេល ៦ខែដើមឆ្នាំ ២០១៨ និងលើកទិសដៅសហប្រតិបត្តិការរវាងនគរបាលខេត្តអាងយ៉ាង ប្រទេសវៀតណាម និងនគរបាលខេត្តតាកែវ នគរបាលខេត្តកណ្តាល ប្រទេសកម្ពុជា នៅសាលប្រជុំនៃស្នងការនគរបាលខេត្តអានយ៉ាង នាថ្ងៃទី ២៩ ខែមិថុនា ២០១៨នេះ ស្នងការនគរបាលខេត្តទាំងបី ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តអានយ៉ាង បានឯកភាពគ្នាលើកកិច្ចសហប្រតិបត្តិការ ដែលបានអនុវត្តកន្លងមកនេះ ហើយក្នុងនោះ ស្នងការនគរបាលខេត្តទាំង ៣ បានលើកទិសដៅសម្រាប់អនុវត្តបន្តលើយន្តការចំនួន ៥ចំណុចសំខាន់បន្ថែមទៀត ដែលត្រូវអនុវត្តបន្ត ក្នុងនោះ ចំណុចទី០១ ត្រូវផ្លាស់ប្តូរពត័មានអំពីសភាពការណ៏ពាក់ព័ន្ធដល់ការងារបង្ក្រាប បទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន សកម្មភាពភេរវកម្ម បទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសជួញដូរមនុស្ស អោយបានរហ័ស។ ចំណុចទី០២ នៅពេលមានបទល្មើសកើតឡើងភាគីទាំងសងខាងត្រូវតែរាយការណ៏អោយគ្នាទៅវិញទៅមក ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេវេលា ។ ចំណុចទី០៣ ស្រុកនៅជាប់ព្រំដែន បង្កើននៅកិច្ចសហប្រតិបត្តិការ លើការល្បាត ត្រួតពិនិត្យ លើខ្សែបន្ទាត់ព្រំដែន ។ ចំណុចទី០៤ ភាគីទាំងពីរ បន្តជម្រុញការងារឃោសនាអប់រំប្រជាជន គោរពច្បាប់នៃប្រទេសទាំងពីរ នៅពេលឆ្លងកាត់ព្រំដែន និងផ្តល់លក្ខណៈងាយស្រួលជូនប្រជាជនទាំងសងខាងបានទៅសួរសុខទុក្ខបងប្អូន និងទេសចរណ៏ចេញចូល ផ្លាស់ប្តូរទំនិញជាដើម ។ ចំនុចទី ០៥ បន្តធ្វើសេនាធិការជូនដល់ថ្នាក់ខេត្ត ដើម្បីស្នើដល់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ជម្រុញការចរចារ ដើម្បីឆាប់បានសម្រេចការងារបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងសន្និបាតបូកសរុបនិងវាយតម្លៃសភាពការណ៏ ៦ខែដើមឆ្នាំ២០១៨នេះ គឺមានការចូលរួម ពីឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងឯកឧត្តមឧត្តមសេនីយ៏ទោ អៀវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល រួមជាមួយក្រុមការងារ និងលោកឧត្តមសេនីយ័ត្រី ប៊ុយ ប៊ែទឺ ស្នងការនគរបាលខេត្តអានយ៉ាង ។
ជាកិច្ចបញ្ចប់នៅក្នុងអង្គសន្និបាទនេះដែរ លោក ប៊ុយ ប៊ែទឺ ស្នងការនគរបាលខេត្តអានយ៉ាង បានលើកឡើងនូវសកម្មភាពបទល្មើសជាច្រើនដែលកើតមានក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ គឺ នៅមានភាពស្មុកស្មាញច្រើន ព្រោះរាល់បណ្តាបទល្មើសព្រហ្មទ័ណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន រត់ពន្ធដឹកជញ្ជូនស្ករ មាស រូបិយប័ណ្ណបរទេស គឺនៅតែបន្តកើតមានឡើង មិនតែប៉ិណ្ណោះ ក្នុងនោះក៏មានមុខសញ្ញាជ្រុលនិយមមួយចំនួនតែងតែនាំគ្នាមកតំបន់ព្រំដែនដើម្បីថតរូប វីដេអូ ដើម្បីឃោសនាមួលបង្កាច់លទ្ធផលកិច្ចការបោះបង្គោលព្រំដែន ។
ទៅថ្ងៃខាងមុខគឺយើងនៅតែបន្តកិច្ចសហប្រតិបត្តិការជារាងរហូត៕