មេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែន ឈ្មោះ ស្រេង ប្រណី ប៉ុនប៉ងមនុស្សឃាតមកលើអ្នកការសែត ៥រូប នៅពេលចុះថតផ្ដិតយកសកម្មភាពបទល្មើស តែមិនបានសម្រេច

0

ខេត្តឧត្ដរមានជ័យៈ អ្នកការសែត៥រូបមកពីស្ថាបនផ្សេងគ្នា នៅវេលាម៉ោងបួនទាបភ្លឺថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបាន មេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែន ឈ្មោះ ស្រេង ប្រណី ដែលបានល្បីឈ្មោះរន្ទឺ នៅទឹសទី២សមរភូមិមុខ ខេត្តឧត្ដរមានជ័យជិត១០ឆ្នាំ សព្វថ្ងៃ នេះកំពុងតែល្បីឈ្មោះនៅទឹសទី១សមរភូមិមុខខេត្តព្រះវិហារ បានប៉ុនប៉ងធ្វើឃាត មកលើអ្នកការសែតមិន បានសម្រេច នៅគ្រាដែលអ្នកការសែត ទាំង៥រូបនោះ ចុះទៅថតផ្ដិតយករូបភាពនិងសកម្មភាព រថយន្ដបែកកង់ដឹកឈើក្រញូងពេញព្រាប របស់មេឈ្មួញឈ្មោះស្រេងប្រណី។
ក្រោយពីមេឈ្មួញឈើក្រញូង ឈ្មោះស្រេងប្រណី បាន ធ្វើសកម្មភាព ប៉ុនប៉ងធ្វើឃាតមកលើអ្នកការសែតទាំង៥រូបខាងលើដោយ បើករថយន្ដម៉ាកកាមរីបាឡែន បំបុកមកលើអ្នកការសែត បណ្ដាលអោយរថយន្ដអ្នកការសែត ចំនួនពីគ្រឿង រងការខូចខាតយ៉ាងដំណំតែ សំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ។
ក្រោយពីបង្ករហេតុមេឧក្រិដ្ឋកម្មឈើឆ្លងដែន ឈ្មោះស្រេងប្រណីបានបើករថយន្ដគេចខ្លួនបាត់ស្រម៉ោលដោយសុវត្ថភាព។
ហេតុការណ៍នេះបានកើតឡើងនៅពេលក្រុមអ្នកសារព័ត៍មានខាងលើ ចុះទៅថតផ្ដិតយករូបភាពសកម្មភាពរថយន្ដដឹកឈើក្រញូងពេញព្រាប បែកកង់កណ្ដាលផ្លូវ មួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភព២R ២៣៨៤
នៅវេលាម៉ោងបួនទាបភ្លឺ ថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមសមត្ថកិច្ចខេត្តព្រះវិហារ បានអោយដឹងថា នៅយប់ថ្ងៃកើតហេតុ ឈ្មោះស្រេង ប្រណី
បាននាំក្បួនរថយន្ដដឹកឈើក្រញូងរបស់ខ្លួនចេញពី ភូមិស្រអែមខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្ត រតនះគីរី ដែលជាខេត្តគោលដៅ និងដឹកជញ្ជូនឆ្ពោះទៅប្រទេសវៀតណាម តាមច្រកអូយ៉ាដាវ។
គូសបញ្ជាក់ផងដែថា ឈ្មោះស្រេងប្រណី ដែល ជាថៅកែឈើក្រញូងជាង១០ឆ្នាំមកនេះដោយមិនមានសមត្ថកិច្ចណាបង្ក្រាបនោះ ជាម្ចាស់ យានដ្ឋាន តុលតាល់ហ្គេស នៅភូមិចុងកៅស៊ូរ សង្កាត់ស្លរក្រាម ក្រុងសៀមរាបខេត្តសៀមរាប៕ ប៉ែន នួន