ត្រួតពិនិត្យ កងកម្លាំងអន្តរាគមន៍ ពិសេស ដើម្បីត្រៀម ការពារ សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថភាព ជូនប្រជាពលរដ្ឋ ក្នុងពេល ឃោសនាបោះឆ្នោត និងពេលបោះឆ្នោតខាងមុខនេះ

0

សៀមរាប៖ កងកម្លាំងអន្តរាគមន៍ ពិសេសរបស់ស្នងការដ្ឋាន នគបាលខេត្តសៀមរាប ដោយអនុវត្ត តាមបទបញ្ជា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍សតិបណ្ឌិត នេត សាវឿន អង្គស្នងការនគបាលជាតិ បានដាក់បញ្ជា អោយ គ្រប់ស្នងការដ្ឋាននគបាល រាជធានីខេត្ត ទាំងអស់ទូទាំងប្រទេស អោយរៀបចំកងកម្លាំង អន្តរាគមន៍ ពិសេស តាមបណ្តារាជធានីខេត្ត មានខេត្តមួយចំនួនដែលជាខេត្តធំ មាន២០០នាក់ និងខេត្តតូច មួយចំនួន ១២០នាក់ ដោយអនុវត្តន៍ នូវបទបញ្ជារបស់ ឯកឧត្តមអង្គស្នងការ នគបាលជាតិ ខេត្តសៀមរាប ទទួលបានផែនការណ៍ រៀបចំកម្លាំង អន្តរាគមន៍ពិសេស ២០០នាក់ ។ នៅព្រឹកថ្ងៃទី ០១កក្កដាចុងសប្តាហ៍នេះ លោកឧត្តមសេនីយ៍ ទិត្យ ណារ៉ុង ស្នងការដ្ឋាននគបាលខេត្ត សៀមរាប បានត្រួតពិនិត្យជាក់ស្តែង ដើម្បីវាយតំលៃ និងទទួលនូវរបាយការណ៍ រាល់ហេតុការណ៍ ដែលបានកើតឡើង នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ។ លោកឧត្តមសេនីយ៍ បានលើកឡើងថា៖ កម្លាំងអន្តរាគមន៍ពិសេស ត្រូវត្រៀមមុនពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោត កងកម្លាំង អន្តរាគមន៍ ពិសេសអត់មានថ្ងៃទំនេទៀតនោះទេ ហេតុនេះ បានលោកឧត្តមសេនីយ៍ស្នងការ បានកំណត់យកថ្ងៃអាទិត្យទី០១នេះដើម្បីត្រួតពិនិត្យកម្លាំង។ ចំពោះកងកម្លាំងអន្តរាំន៍ពិសេសនេះ អង្គស្នងការ បានបើកនូវសម្ភារៈបំពាក់គ្រប់ចំនួន។ កម្លាំងអន្តរាគមន៍ពិសេស ក្រោមបទបញ្ជារ អង្គស្នងការ អោយមានការវឹកហាត់ ស្ទាត់ជំនាញនូវគុណវិជ្ជា ការពារប្រឆាំងនិងបាតុកម្ម និងមានតួនាទី ការពារសណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋ ទាំងពេលមុនបោះឆ្នោត ពេលតំណើរការឃោសនា បោះឆ្នោត ពេលបោះឆ្នោត ហើយនិងថ្ងៃប្រកាស រដ្ឋាភិបាលថ្មី នៅក្រោយការបោះឆ្នោតរយៈពេល ៣ខែ ។ កងកម្លាំងងន្តរាគមន៍ពិសេស ត្រូវត្រៀមជាប់ជាប្រចាំ តបតាមបទបញ្ជាររបស់ អង្គស្នងការ គឺមិនអាចអោយមាន នូវអំពើណាមួយដែលប៉ះពាល់ ដល់សន្តិសុខ សុវត្តភាពជូនប្រជាពលរដ្ខ នៅពេល បោះឆ្នោតខាងមុខនេះនោះទេ។ កម្លាំងត្រូវការពារ តំណើការបោះឆ្នោត ដោយយុត្តិធម៍ ដោយត្រឹមត្រូវ ដោយគ្មានការគម្រាមកំហែង ពីក្រុមជនអគតិណាមួយ មកលើប្រជាពលរដ្ឋ នៅពេលហែក្បួនបោះឆ្នោត និងពេលបោះឆ្នោត នាពេលខាងមុខនេះ ។ លោកឧត្តមសេនីយ៍ ទិត្យ ណារ៉ុង បានស្នើរអោយ កងកម្លាំទាំងអស់ត្រូវ យកចិត្តទុកដាក់ និងរងចាំទទួលបញ្ជា២៤ម៉ោងលើ២៤ម៉ោង ដើម្បីចេញជួយ អន្តរាគមន៍ រាល់សភាពការដែលកើតមានឡើង ជាយថាហេតុ ឲ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធិភាព៕