ទីតាំងរណ្តៅត្រង់សេ ក្នុងសម័យសង្គ្រាម មួយកន្លែង ត្រូវបានមជ្ឈមណ្ឌល គូលេន ៣១៧ ធ្វើការរៀបចំកែលំអរ ដាំដើមឈើ

0

សៀមរាប:ទីតាំងរណ្តៅត្រង់សេ ក្នុងសម័យសង្គ្រាម មួយកន្លែង ត្រូវបានមជ្ឈមណ្ឌល គូលេន ៣១៧​ ធ្វើការរៀបចំកែលំអរ ដាំដើមឈើបន្ថែម និង កសាងស្នាក់ការព្រៃសហគមន៍។
លោកឧត្តមសេនីយ៍ទោ អ៊ូច នីរត្នន៍ នាយរងមជ្ឈមណ្ឌល បានអោយដឹង កាលពីព្រឹកថ្ងៃទី២៩មិថិនា ចុងសប្តាហ៍នេះ មជ្ឈមណ្ឌល គូលេន ៣១៧ សៀមរាប មានយោធិនពិការ ២៤០នាក់ ស្មើរនិង២៤០គ្រួសារ ដោយបញ្ចុប្បន្ន រាជរដ្ឋាភិបាល បានចែកដីចំការដីស្រែនិងផ្ទះ ព្រមទាំងបានកសាង សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ខ្វាត់ខ្វែង។ដោយលែក ផ្ទៃដីចំនួន២ហិតា ក្នុងតំបន់ព្រៃសហគមន៍ ស្ថិតនៅក្នុងភូមិ ស្នារតេជោ ៣១៧ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងដាំដើមឈើ ចំនួន ៤១០ ដើម មានកូនបេង៣០០ដើម កូនក្រញូង ១០០ដើម កូនធ្នង់ធំ១០ដើម នៅថ្ងៃទី៩ កក្កដាខាមុខនេះ និងសាងសង់ស្នាក់ការព្រៃសហគមន៍។ ក្នុងការចុះទៅពិនិត្យ ការដ្ឋាន សាងសង់ ស្នាក់ការព្រៃសហគមន៍ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយក មជ្ឈមណ្ឌល គូលេន ៣១៧ សៀមរាប បានថ្លែងថា៖ តំបន់នេះជាតំបន់សង្គ្រាម ប្រទាញប្រទង់គ្នាខ្លាំង ជាតំបន់ប្រយុទ្ធគ្នា មានព្រៃស្រោង និងសុទ្ធតែ គ្រាប់ម៉ីន អ្វីៗទាំងឡាយវាមិនអាចផ្តល់សន្តិសុខដល់បងប្អូនយោធិនពិការបស់យើងទេ តែក្រោយ មកដោយ គោលនយោបាយ ឈ្នះៗរបស់រាជរដ្ឋាភិបាល យើងរួបរួមគ្នា បង្កើតបានជា ចិត្តមួយថ្លើមមួយ គឺយើងសហការណ៍គ្នា សម្គីគ្នា គឺយើងអត់មានសង្គ្រាមអត់មានប្រយុទ្ធ យើងកែប្រែតំបន់នេះ អោយទៅជាតំបន់មួយ មានសុខសន្តិភាព ហើយមានសន្ថេរភាពទាំងស្រុង ។ បើព្រៀបធៀបពីមុន និងបញ្ចុប្បន្ននេះ ដែលពីមុន វាមានម៉ីនច្រើន តែពេលនេះគឺអត់មានទេ ។ យើងត្រូវតែជំរុញបន្ថែមទៀត ដើម្បីអោយកាន់តែមានការវិវឌ្ឍន៍ កាន់តែមានសេចក្តីសុខបន្ថែមទៀត សម្រាប់កូនចៅរបស់យើង ជំនាន់ក្រោយ ។ កាលមានសង្គ្រាម សេចក្តីសុខ គឺអត់មានទេ មកដល់បញ្ចុប្បន្ននេះ សេចក្តីសុខគ្រប់ ជ្រុងជ្រោយពេលលក្ខណៈទាំងអស់។ បងប្អូនយោថិនពិការ ក្រោយពីទទួលបានរបប គោលនយោបាយ រួចមកជីវភាព រីកចំរើននិងធូធា។ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ជាប្រមុខដឹកនាំ សម្តេចមិនដែលឃ្លាតឆ្ងាយ ពីពួកគាត់នោះ ថ្វីត្បិតតែ ពួកគាត់ជាយោធិនពិការទៅហើយ សម្តេចនៅតែយកចិត្តទុកដាក់ គ្រប់បែបយ៉ាងទាំងអស់ ជាក់ស្តែង បានបង្កើតមណ្ឌល បងប្អូនយោធិនពិការបានមករស់នៅទទួលរបបគោលនយោបាយពេញលក្ខណៈ ហើយបានកែរទំរង់សេដ្ឋកិច្ចគ្រួសាររហូតមកទល់សព្វថ្ងៃនេះមានការវិវឌ្ឍន៍ ខ្លាំង។ គោលការណ៍នៃការ ដឹកនាំរបស់មជ្ឈមណ្ឌល់ ដោយសម្លឹងឃើញ តំបន់ព្រៃសហគមន៍មួយរបស់ អាជ្ញាធរដែនដី ឃុំបាល័ង្គ ដោយពិនិត្យឃើញ ហបីដូច វាចេះតែរិចរិលទៅ វាចេះខើចទៅនៃដីរបស់សហគមន៍ ដូចនេះ មជ្ឈមណ្ឌល់ មានគោលការណ៍មួយ ត្រូវតែអភិរក្ស ត្រូវតែការពារ ត្រូវដាំបន្ថែមនៅ កូនឈើទាំងឡាយ យើងនិងអាចថែរក្សាបាន ដីព្រៃសហគមន៍នេះ៕