បាឡែនមួយគ្រឿងដឹកឈើប្រណិតលោតឆត្រ ត្រូវកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាប

0

រតនគិរី÷ រថយន្តបាឡែនមួយគ្រឿងដឹកឈើប្រណិតលោត ឆត្រ ត្រូវកម្លាំងមេព្រៃចុះបង្ក្រាបនឹងរឹបអូសទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខណ:ដែលរថយន្តមួយគ្រឿងនេះបានធ្វើចរាចរណ៍ចេញពីស្រុកកូនមុំ ឆ្ពោះចូលក្រុងបានលុង តាមដងផ្លូវជាតិលេខ៧៨។

ការចុះបង្ក្រាបរថយន្តបាឡែនដឹកឈើខាងលើធ្វើឡើងនៅវេលាម៉ោង១០នឹង១០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរវង្វង់មូលយាយទូលចេក ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង។

លោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុងបានឲ្យដឹងថា មុនឈានទៅធ្វើការចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ ដោយ ទទួលបានសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន ថា មានរថយន្តបាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខខាងមុខភ្នំពេញ 2B.3594 ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បង្ក្រាបភ្លាមៗតែម្តង។

លោក បន្តថា ជំនាញបានសហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត កម្លាំងប៉េអឹមខេត្ត នឹងកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត។
ក្រោយពីការចុះបង្ក្រាបរថយន្តដឹកឈើនេះដែរ អ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែង។

ឈើទាំងនោះជាប្រភេទឈើកកោះ នឹងគគី មានមុខកាត់០.៣០សង់ទីម៉ែត្រ ប្រវែង៣ ម៉ែត្រ ចំនួន៩សន្លឹក ក្នុងនោះដែរសមត្ថកិច្ចជំនាញមិនទាន់ធ្វើការវាស់វែងនៅឡើយទេ៕ ដោយ យក្ខឡោម