ក្រុមការងារ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាសនាំយកថវិកាចំនួន១៦៥០ ០០០រៀលផ្តល់ជូនក្រុមគ្រួសារកុមាររងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

0

សៀមរាប៖ ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាសនៅព្រឹកថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៨នេះ បាននាំយកថវិកាចំនួន១៦៥០ ០០០រៀលទៅផ្តល់ជូនក្រុមគ្រួសារកុមាររងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងភូមិត្រាក សង្កាត់សៀមរាប ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក អាន ណារិទ្ធ តំណាងឱ្យក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាសបានឱ្យដឹងថា ដោយមើលឃើញពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្តមនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាសនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នារពោធិ បានផ្តល់ថវិកាចំនួន១៦៥០ ០០០ រៀលនេះ សម្រាប់ចូលបុណ្យក្នុងក្រុមគ្រួសារលោក សួន សុទ្ធ ជាប្រជាពលរដ្ឋរស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលបាត់បង់កូនប្រុសភ្លោះពីរនាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ដែលថវិកាទាំងនេះ និងជួយសម្រាលការលំបាករបស់គ្រួសារជនរងគ្រោះបានមួយចំណែក។
លោក សួន សុទ្ធ អាយុ ៤០ឆ្នាំ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្នារពោធិ លោកបានបាត់បង់កូនភ្លោះប្រុសចំនួន២នាក់ ទី១- សុទ្ធ ធារី ភេទប្រុស អាយុ ១១ឆ្នាំ ទី២- សុទ្ធ ធារិទ្ធ ភេទប្រុស អាយុ ១១ឆ្នាំ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃទី០៣ខែកក្តដា ឆ្នាំ២០១៨ ដោយរថយន្តធុនធំកិនពេលក្មេងកំពុងតែជិៈកង់ទៅរៀន បណ្តាលអោយស្លាប់ទាំងពីរ និងកូនច្បងម្នាក់ទៀតរងរបួស នៅផ្លូវក្រវ៉ាត់ក្រុងជិតផ្សារក្រោម ខេត្តសៀមរាប ។
គួររំលឹកផងដែរថាកុមារដែលរងគ្រោះកាលពីវេលាម៉ោង៦:៤៥នាទីព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៨ នៅចំណុច តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងភូមិត្រៀក សង្កាត់សៀមរាប។បង្ករឡើងដោយឡានដឹកខ្សាច់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-0271 បានបុកកង់សិស្សសាលា ដែលកំពុងជិះទៅរៀន បណ្តាលអោយស្លាប់ក្មេងសិស្សសាលាចំនួន២នាក់នឹងម្នាក់ទៀតរងរបួស ចំណែកតៃកុងឡានបានរត់គេចខ្លួនបាត់ស្រម៉ោល ៕

ខេង ឧត្តម