បើកចិត្តឱ្យទូលាយ កុំរើសអើងប្រកាន់ និន្នាការទោះបី បុគ្គលនោះមានអតីតភាព ជាអ្វីក៍ដោយ គឺយើងឱបក្រសោបគ្នា ដើម្បីភាពសុខសាន្ត

0

សៀមរាប: ប្រជនកម្ពុជា កាន់សាសនាព្រះពុទ្ធ ហើយការគោរពប្រពៃណី សាសនាព្រះពុទ្ធ ត្រូវបានប្រជាពលរដ្ឋ គោរពនិង ប្រត្តិបត្តិមិនដែលខកខានឡើយ ពិធីវេប្រគេននូវ ទៀនព្រះវស្សាមួយគូរ និងទេយ្យវត្ថមួយចំនួយ ត្រូវបាន លោក ញឹម សិលា សមាជិកក្រុមការងារ ថ្នាក់ខេត្ត និងជាប្រធានក្រុមការងារ ចុះជួយឃុំកំពង់ភ្លុក និងក្រុមគ្រួសារ រួមទាំងសមាជិកសមាជិកា ចុះជួយឃុំនេះ យកទៅប្រគេនព្រះសង្ឃ គង់នៅវត្តមុនីសាគរ បវរសត្ថាស្រះកែវអណ្តែត ហៅវត្តកំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៨នេហ។ នៅក្នុងឪកាស នោះដែរ ក្រុមការងារចុះជួយ មូលដ្ឋានឃុំនេះ ក៍បានចូលរួម សហការរៀបចំ ពិធីសំណេះសំណាលសួរសុខទុក្ខ និងពិសារអាហារសាមគ្គី ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានចំនួនជាង១៧០០នាក់។
មានប្រសាសន៍ ក្នុងឱកាសជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋ មកពីទាំង៣ភូមិក្នុងឃុំ កំពុងភ្លុក លោក ញឹម សិលា ប្រធានក្រុមការងារ ចុះជួយឃុំកំពង់ភ្លុក បានផ្តល់មតិយោបល់ មួយចំនួដើម្បីរក្សាបាននូវ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈក្នុងមូលដ្ឋាន មុនថ្ងៃបោះឆ្នោតនិង ថ្ងៃបោះឆ្នោត ដែលនឹងខិតជិតមកដល់ ស្នើសុំកុំធ្វើដំណើរ ទៅណាឆ្ងាយពី មូលដ្ឋានរបស់ខ្លួន កុំពិសារគ្រឿងស្រវឹង ពេលទៅបោះឆ្នោត សុំគោរពទៅតាម លក្ខន្តិកៈនិងនិតិវិធី របស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ចៀសវាងនូវ អំពើហឹង្សានិង បើកចិត្តឱ្យទូលាយ កុំរើសអើងប្រកាន់ និន្នាការទោះបី បុគ្គលនោះមានអតីតភាព ជាអ្វីក៍ដោយ គឺយើងឱបក្រសោបគ្នា ដើម្បីភាពសុខសាន្ត របស់យើងទាំងអស់គ្នា និងសូមកុំមាន អរិភាពថ្នាំងថ្នាក់ ជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ និងអាកប្បកិរិយា ខុសឆ្គងលើសលួស មិនសមរម្យ ដោយប្រការណាមួយ នាពេលកន្លងមក និងសូមជំរះនូវភាពសៅហ្មង និងសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមាន និង សមាជិកក្នុងក្រុមគ្រួសារ សូមបោះឆ្នោតគាំទ្រ កណៈបក្សប្រជាជន ដែលមាន លេខរៀងទី២០ ក្នុងសន្លឹកឆ្នោត ឲ្យដឹកនាំ រាជរដ្ឋាភិបាលបន្តទៀត តាមរយៈទៅចូលរួមបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ហើយសូមកុំឲ្យជឿ នូវពាក្យញុះញង់ របស់ក្រុមអគតិមួយចំនួន ដែលមានគោល បំណងបំផ្លាញនូវ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈមិនឲ្យ ប្រជាពលរដ្ឋ ទៅបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃខាងមុខនេះ ។
លោក ញឹម សិលា មានប្រសាសន៍ទៀតថា៖ ក្រោមការដឹកនាំ ប្រកបដោយ កិត្តិបណ្ឌិត ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យ មាតុប្រទេសយើង មានសុខសន្តិភាព ហើយក្រោម គោលនយោបាយឈ្នះឈ្នះ របស់សម្តេច ទើបធ្វើឲ្យកម្ពុជា មានកិច្ចអភិវឌ្ឍ មកដល់ថ្ងៃនេះ និងបានធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃ មានសេដ្ឋកិច្ច កាន់តែល្អប្រសើរឡើង ជាពិសេសក្រោម ការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន បាននាំឱ្យប្រទេសកម្ពុជា មានភាពម្ចាស់ការពេញលេញ ក្នុងការដឹកនាំជោគវាសនា ដ៏ប្រពៃរបស់ខ្លួន ដើម្បីស្វែងរកសន្តិភាព វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូរ ជូនប្រជាជនខ្មែរគ្រប់រូប ពោលគឺកម្ពុជា មានសន្តិភាពពេញលេញ មានឯករាជ្យភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានប្រជាធិបតេយ្យពិតប្រាកដ៕