ព្រះវិហារថ្មីនៅវត្ត តាយ៉ែកឯករង្សី កំពុងខ្វះខាតថវិការសាងសងត្រូវការជំនួយពីសប្បុរសជន

0

សៀមរាប÷ ព្រះវិហារថ្មីនៅវត្ត តាយ៉ែកឯករង្សី កំពុងសាងសងរួច70%ហើយ ក្រោមការដឹកពីព្រះគ្រូចៅអធិការ វត្តតាយ៉ែកឯករង្សី ព្រះនាម វ៉ន វង្ស ដោយមានការជ្រុមជ្រែងពីសប្បុរសជន និងលោកឧកញ្ញា ជា ទី តែឥលូវកំពុងខ្វះខាតថវិការ ដើម្បីសាងសងបន្ដទៀត ដែលមានទីតាំងស្ថិតនៅក្នុងភូមិ តាយែក ឃុំតាយែក ស្រុកសូនីគមន៍ ខេត្តសៀមរាប។
ព្រះគ្រូចៅអធិការ វត្តតាយ៉ែកឯករង្សី ព្រះនាម វ៉ន វង្ស បានមានសង្ឃដីកាថា ព្រះវិហារនេះជាព្រះវិហារទី៤ហើយ ដែលសាងសងកន្លែងតែមួយ គឺព្រះវិហារទី១ និង ទី២ ធ្វើពីឈើ ជញ្ចាំងក្ដា ឯព្រះវិហារទី ៣ ធ្វើពីបេតុង ដំបូលឈើប្រកក្បឿង មានអាយុកាលជាង៦០មកហើយធ្វើអោយចាស់ទ្រុតទ្រោមខ្លាំងគ្មានសុវត្ថភាព ឯចំណែកព្រះវិហារទី ៤ នេះធ្វើពីបេតុង សុទ្ធ ដោយបំពាក់ទៅក្នុងក្បាច់រចនាបទខ្មែរអង្គរសុទ្ធសាត។ (ព័ត៍មាន បឋម)