ប្រធានមន្ទីរធនធានទឹកនឹងឧតុនិមខេត្តរតនគិរីសូមអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពកនឹងសេសាន្តឲ្យមានការប្រុងប្រយ័ត្ន

0

ខេត្តរតនគិរី៖ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរី សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​សេ​សាន្ត និង​ទន្លេស្រែពក ក្នុង​ខេត្ត​រតនគិរី ឲ្យមាន​ការប្រុងប្រយ័ត្ត ត្រៀម​លក្ខណៈ​រក​ទីទួល​សុ​វត្ថ​ភាព​។​

លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និងឧតុនិយមបានឲ្យដឹង នៅថ្ងៃទី២៣ ខែកក្កដានេះ ថា បន្ទាប់​ពី​ខេត្ត​រតនគិរី មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ រយៈពេល​ជាច្រើនថ្ងៃ ហើយ​ទឹកទន្លេ​មានទឹក​ឡើង​យ៉ាងកំហុក​។

លោក ចាន់ ប៊ុន​ធឿន បានបន្តថា ទឹកទន្លេសេសាន្ត និង​ទឹក​ទន្លេស្រែពក ក្នុង​ខេត្ត​រតនគិរី ត្រូវបានប្រកាសអាសន្នដោយ
ទឹកទន្លេសេសាន្ត កំពុងមានការជន់ឡើងខ្លាំង
ទឹកទន្លេសេសាន្ត ក្នុងខេត្តរតនគិរី បាន និងកំពុងហក់ឡើងជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។

គឺគិតត្រឹមម៉ោង១ រសៀលថ្ងៃទី២៣នេះ ទឹកទន្លេ បានកើនឡើងដល់កម្ពស់ ៧,៨០ ម (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៨ ម)។
សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន្ត បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកនឹងបន្តកើនឡើងជាបន្ថែមទៀត។

គួររំលឹកផងដែលថា លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តរតនគីរី ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេ បឹង អូរ ព្រែក និងប្រឡាយ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ ខណៈដែលមេឃបាននឹងកំពុងបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃដូចនេះ។

ការអំពាវនាវដូចនេះរបស់ លោក ថង សាវុន គឺបានធ្វើឡើងនៅក្នុងឱកាសដែលលោក រួមទាំងប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ នាថ្ងៃទី១៩ ខែកក្កដាកន្លងទៅនេះ។

ថ្លែងក្នុងឱកាសនោះទៀតដែរ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ខណៈដែលមេឃនៅតែបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃដូច្នេះ អាជ្ញាធរមូលដ្ឋាន រួមទាំងបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ និងសិក្សាអំពីស្ថានភាពកម្ពស់ទឹក បើទោះបីពេលនេះស្ថានភាពកម្ពស់ទឹកនៅពុំទាន់ឡើងដល់កម្រិតប្រកាសអាសន្នក៏ដោយ ។

បន្ថែមពីនេះ លោក បានបន្តថា ក្នុងស្ថានភាពនេះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមវិធានការណ៍ទប់ស្កាត់ និងមធ្យោបាយសង្គ្រោះ ដើម្បីត្រៀមអន្តរាគមន៍ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមាននូវគ្រោះអាសន្នណាមួយឲ្យបានទាន់ពេលវេលា
ទន្ទឹមហ្នឹងការអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ ឲ្យត្រូវអនុវត្តន៍ឲ្យបាននូវអនាម័យជាប់ជានិច្ច ដោយត្រូវហូបស្អាត ផឹកស្អាត រួមទាំងការអនាម័យខ្លួនប្រាណ និងសម្ភារៈប្រើប្រាស់ ដើម្បីជៀសវាង និងបង្កឲ្យកើតមាននូវជម្ងឺរាតត្បាតណាមួយកើតឡើង៕ យក្ខឡោម