ស្រុក ៤ ដែលរងការប៉ះពាល់ជំនន់ទឹកលិចផ្ទះប្រជាពលរដ្ឋ បានស្រកបន្តិចខ្លះហើយ

0

ខេត្តរតនគិរី÷ ទឹកជំនន់ជន់លិចត្រូវបានប្រកាសអាសន្ន ដែលរងការប៉ះពាល់ចំនួន ៤ស្រុកកន្លងទៅនេះ មកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ
មានកម្ពស់ទឹកទន្លេស្រែពកនៅសល់០៦,៩៨.ម៉ែត្រ
ទឹកទន្លេសេសាន្ត កម្ពស់ទឹក០៩,៤១.ម៉ែត្រ
នឹងទឹកទន្លេសេសាន្តផ្នែកខាងលើបានស្រកចុះវិញហើយ ។

លោកចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនឹងឧតុនិយមខេត្ត បានឲ្យដឹងថាផ្នែកខាងលើភូមិ ភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ បានស្រកចុះ ០២,៥.ម៉ែត្រ មិនទាន់មានផលប៉ះពាល់ទេស្រុកអណ្តូងមាស ស្រកចុះ ០២.ម៉ែត្រ មិនមានផលប៉ះពាល់ទេស្រុកតាវែង ទឹកស្រកចុះ ០,៣០.ម៉ែត្រ ហើយមានផលប៉ះពាល់ ចំនួនពីឃុំ គឺឃុំតាវែងលើ និងឃុំតាវែងក្រោមភូមិតាវែងលើចំនួន៧ភូមិស្មើនិង១.០៦២គ្រូសារ ប្រជាពលរដ្ឋសរុប:៣.៩៦៦នាក់ ផលប៉ះពាល់២១១គ្រួសារភូមិតាវែងក្រោមចំនួន៥ភូមិ ស្មើនឹង២៧៦គ្រួសារនិង១.០១៧នាក់ ។

លោកចាន់ ប៊ុនធឿន បន្តថា ជម្លៀសប្រជាពលរដ្ឋ ៥ភូមិ
ភូមិប៉ាងកិត ១៨គ្រួសារ ភូមិសញ ៣គ្រួសារ ភូមិតាវែងលើ ៨គ្រួសារភូមិតាបូក ១៩គ្រួសារ
នឹងភូមិកិគួង ១គ្រួសារផងដែរ ។

លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានផ្តល់ប្រេងសាំង ចាក់កាណូតចំនួន៥០០លិត្រសម្រាប់ជម្លៀសប្រជាពលរដ្ឋពេលនេះទឹកបានស្រកចុះស្មើ០,៤០.ម៉ែត្រ
ស្រុកវើនសៃទឹកនៅបន្តឡើង០៩,៥៧.ម៉ែត្រ មិនទាន់មានផលប៉ះពាល់នៅឡើយនោះទេ ៕ យក្ខឡោម