ផ្ទះស្រែប្រជាពលរដ្ឋចំនួន៤គ្រួសាររងខ្យល់កន្ត្រាក់របើកដំបូលតែមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ

0

ខេត្តរតនគិរី÷ផ្ទះស្រែរបស់ប្រជាពលរដ្ឋចំនួន៤គ្រួសារត្រូវបានខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ះពាល់ដល់ដំបូលរបើកប៉ើងយ៉ាងធ្ធន់ធ្ងរតែមិនមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតឬរងរបួសឡើយ។

ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់របើកដំបូលផ្ទះនោះបានកើតឡើងនៅវេលាម៉ោង៤នឹង០០នាទីល្ងាច ថ្ងៃពុធ ១៣ កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២
ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិឡាមឺយ ឃុំកុកឡក់ ស្រុកវើនសៃ។
នគរបាលស្រុកវើនសៃបានឲ្យដឹងថា គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នោះរួមមាន:ទី១-ឈ្មោះឡែវ ណា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិកាវែត ផ្ទះរបើកដំបូលស័ង្កសី។
ទី២-ឈ្មោះ គុយ តិវ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិកាវែត ផ្ទះរបើកដំបូលស័ង្កសី។
ទី៣-ឈ្មោះ សាន់ បៀ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិកាវែត ផ្ទះរបើកដំបូលស័ង្កសី។
ទី៤-ឈ្មោះ ម៉ត សារី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិកាវែត ផ្ទះរបើកដំបូលស័ង្កសីហើយអ្នកទាំង៤មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

នគរបាលបន្តថា ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឬរងរបួសមនុស្សឡើយ គ្រាន់តែខូចខាតផ្ទះសម្បែងរបស់ពួកគាត់តែប៉ុណ្ណោះ៕ យក្ខឡោម