ម៉ូតូព្រលះគូថរថយន្តចតចោលស្លាប់១របួស២ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

0

កំពង់ធំ៖ មនុស្ស៣នាក់ ត្រូវបានរងគ្រោះ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូព្រលះគូថរថយន្តចត​ចោល នៅលើកំណាត់ផ្លូវ  ក្នុងទឹសដៅស្របគ្នា(ពីត្បូងទៅជើង)ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១០-១១១ ភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ហេតុការណ៍នេះ បានកើតឡើងកាលពី កាលពីវេលាម៉ោង០០និង១០នាទី ថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨   នៅតាមបណ្តោយផ្លូវជាតិលេខ ៦ បណ្តាលឲ្យស្លាប់មនុស្ស ០១នាក់(ប្រុស) របួសធ្ងន់០២នាក់(ស្រី)  ក្នុងករណីជិះម៉ូតូទៅបុកគូថ រថយន្តចតចោល រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខកំពង់ធំ3A.0091 បន្ទាប់ពីមានហេតុការណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ តៃកុងឡានឃើញសភាព មិនស្រួលក៏ដាក់មេប្រូច តាមទំលាប់។

ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ   ផ្លាកលេខកណ្តាល1J.2194 ឈ្មោះញឹប.ហៀប  ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ  បាន(ស្លាប់នៅកន្លែងកើតហេតុ បាក់កស្លាប់ ដោយសារមិនបានពាក់មួកសុវត្តិភាព )រីឯអ្នករួមដំណើរជាមួយចំនួន០២នាក់ :ទី១គឺជាប្រពន្ឋ​ឈ្មោះ ខេង.ហួយ ភេទស្រី អាយុ៣៧ឆ្នាំ របួសបាក់កដៃស្តាំ ទី២ ឈ្មោះ ខេង.ប៉ាន ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិឃុំជាមួយគ្នា របួសបែកថ្ងាស់ សន្លប់ ។

យោងតាមរបាយកាណ៍របស់សមត្ថកិច្ច ចរាចរណ៍ទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈ បាន​បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើង ដោយសារតែ តៃកុងឡានមានការធ្វេសប្រហែស ដោយបានចតរថយន្តចោល នៅលើកទ្រូងផ្លូវជាតិ ដោយពុំបាន ដាក់សញ្ញា និងគ្មានភ្លើងបំភ្លឺ រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន  ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ ។

បន្ទាប់ពីសមត្ថកិច្ចធ្វើការវាសវែងរួច សមត្ថកិច្ចបាន ប្រមូលវត្ថុតាងម៉ូតូ និង រថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍  ដើម្បីរងចាំឲ្យតំណាងភាគគីទាំងសងខាង ចូលខ្លួនមកដោះស្រាយ ដោយសន្តិវិធី នៃច្បាប់។

ដោយ ប៊ុន រដ្ឋា