ចលនាយុវជនកម្ពុជា(ក្រុម១៥៧)ផ្ដល់អំណោយដល់គ្រួសារជនរងគ្រោះដោយសារម៉ីន

0
15

បន្ទាយមានជ័យ៖ ជនរងគ្រោះដោយសារមីនបណ្តាលដាច់ជើងឆ្វេងនិងរបួសធ្ងន់សុះពេញខ្លួន ត្រូវបានឯកឧត្តមឧត្តមសេនីយ៍ទោ ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបានដឹកនាំសមាជិក រួមជាមួយអាជ្ញាធម៌ម៉ីន ផ្ដល់អំណោយដល់គ្រួសារជនរងគ្រោះដោយសាម៉ីនថ្ងៃទី០៤ខែសីហាឆ្នាំ២០១៨ ។
ជនរងគ្រោះដោយសារមីនបណ្តាលដាច់ជើងឆ្វេងនិងរបួសធ្ងន់សុះពេញខ្លួនមានឈ្មោះ អឿន នី ភេទប្រុសអាយុ២២ឆ្នាំ(មានមុខរបរកសិករ) រស់នៅភូមិរំដួលចាស់ឃុំ.ស្រុកអំពិលខេត្តឧត្តរមានជ័យ។
បញ្ជាក់ថា៖កាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៨គ្រាប់មីនសេសសល់ពីសម័យសង្គ្រាមក្បែរព្រំដែនកម្ពុជា.ថៃ តាមបន្ទាព្រំដែនចន្បង្គោលល័ក្ខលេខ២៧.២៨លើចង្កេះភ្នំដងរ៉ែកស្ថិតភូមិដងរ៉ែកឃុំបន្ទាយឆ្មារស្រុកថ្មពួក គ្រោះថ្នាក់កើតឡើងនៅពេលដែលជនរងគ្រោះទៅជាមួយឱពុកនិងសាច់ញាតិ ៣ទៅ៤នាក់ចូលព្រៃទៅរកកាប់ឫស្សី ហើយជាន់មីនរងរបួសដាច់ជើងម្ខាងនិងរបួសពេញខ្លួន ត្រូវបានសាច់ញាតិសែងចុះពីលើភ្នំត្រូវបានសង្គ្រោះបន្ទាន់ ។
អំណោយប្រគល់ជូនជនរងគ្រោះដែលរងរបួសដោយសារគ្រាប់មីន រួមមានអង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ៥យួរ ទឹកក្រូច១កេស ទឹកផ្លែឈើ១ កេស ត្រីខ២ដុំ ទឹកសុទ្ធ១កេស ប៊ីចេង១កញ្ចប់ ស្ករ១គីឡូក្រាម ប្រេងឆារ១ដបនិងថវិការ៣០ម៉ឺនរៀល៕ដោយ៖ឃិន គន្ធា