រថយន្ដ​កូរ៉េ​២,៥​តោន​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន​ឆ័​រ​ក្រឡាប់​ផ្ងារជើង​

0

​កំពង់ធំ​៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុង​ទឹកដី​ខេត្តកំពង់ធំ ដោយ​រថយន្ដ​កូរ៉េ​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន​ឆ័​រ បាន​បើក​មកពីរ​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តសៀមរាប​បំរុង​យក​ស្រា​បៀរ​ទៅ​ចែកចាយ ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ អ្នកបើកបរ​រថយន្ដ​ស្រា​បៀរ​អាន​ឆ័​របា​ន​បើក​កិ​ច​រថយន្ដ​ធំ​ដែល​បើក​មកពីរ​មុខ​រហូត​ធ្លាក់​ចិញ្ចើមផ្លូវ ហើយ​ក្រឡាប់​នៅវេលា​ម៉ោង​៧,៣០​នាទី​ព្រឹក​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០១៤​។​

តាម​ការ​អោយដឹងពីរ​ជនរងគ្រោះ​ជា​ថៃ​កុង​ឡាន​បានអោយដឹងថា​គាត់​បាន​ដឹក​ស្រា​បៀរ​អាន​ឆ័​រ​ចេញពីរ​ខ័​ណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត សៀមរាប​ដើម្បី​យក​ស្រា​បៀរ​អាន​ឆ័​រ​ទៅ​ចែកចាយ​តាម​ឌឺ​ប៉ូរ ស្រាប់តែ​មកដល់​ ​កន្លែងកើតហេតុ គាត់​បំរុង​និង​វ៉ា​ក៏​ប្រទះ​និង​រថយន្ដ​ធំ​មកពីរ​មុខ​ហើយ​ផ្លូវ​ចង្អៀត​ផង​នោះ​គាត់​ក៏​សំរេចចិត្ត​កិ​ច​រហូតដល់​ធ្លាក់​ចិញ្ចើមផ្លូវ ដោយ​គិតថា​សុខចិត្ត​អោយ​ក្រឡាប់​ខូចខាត​ស្រា​បៀរ​ប្រសើរ​ជាង​គ្រោះថ្នាក់​ដោយសារ​បុក​គ្នា រហូត​ឈានដល់​បាត់បង់​ជីវិត ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​នៅមុខ​សាលារៀន​ត្រពាំងវែង ក្នុង​សង្កាត់ ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ រថយន្ដ​នេះ​ជា​ប្រភេទ​រថយន្ដ​កូរ៉េ ២,៥​តោន ពណ៍​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 3B 0510 បើកបរ​ដោយ បុរស​ម្នាក់​ឈ្មោះ​សួស​ចិ​ត្រា អាយុ​៣៤ ឆ្នាំ​រស់នៅ ក្នុង​ខ័​ណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ក្រោយមក​ប៉ុន្មាន​ម៉ោង​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន​យក​រថយន្ដ​មក​សាង​ស្រា​បៀរ​បន្ដ ចំណែក​អ្នកបើកបរ​គ្រាន់តែ​រលាត់ស្បែក​បន្ដិច​បន្តួច ឯ​ស្រា​បៀរ​ខូចខាត​មួយចំនួន​តូច​៕Image1 Image3 Image4