ឆ្កែ​សែន​ឆ្លាត​ការពារ​ជួយ​អាយុជីវិត​ក្មេង​អាយុ​៥​ឆ្នាំ ពី​សត្វ​ខ្លាឃ្មុំ​

0

ជប៉ុន ៖ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​បាន​រាយ​ការណ៍​ពី​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី 24 មិថុនា​បាន​និយាយថា "Meko" គឺជា​ពូជ​សត្វ​ឆ្កែ Shiba Inu ប្រទេស​ជប៉ុន​ត្រូវបាន​គេ​សរសើរ​ថា​ជា​វីរបុរស និង​មាន​ភាពក្លាហាន ​បន្ទាប់ពី​ជួយ​ការពារ​និង​ជួយសង្គ្រោះ​អាយុជីវិត ក្មេងប្រុស​ម្នាក់​ទើបតែ​មាន​អាយុ ត្រឹមតែ​៥​ឆ្នាំ ។

​ឆ្កែ​សែន​ឆ្លាត បាន​ការពារ​អាយុជីវិត​ក្មេង​អាយុ 5 ឆ្នាំ ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ គេច​ផុតពី​ក្រ​ញ៉ាំ​ជើង​នៃ​សត្វ​ឆ្កែព្រៃ​និង​ខ្លាឃ្មុំ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន ឆ្កែ​សែន​ឆ្លាត​បាន​រារាំង​ខ្លាឃ្មុំ​ដ៏​ធំ​មួយ​បន្ទាប់ពី​ការ​ខ្លាឃ្មុំ​នេះ​បាន​វាយប្រហារ​ក្មេងប្រុស​ម្នាក់ ក្នុងអំឡុងពេល​ដើរ​នៅតាម​បណ្តោយ​ច្រាំងទន្លេ​ទីក្រុង Hakodate ចម្ងាយ​ពី​ក្រុង​តូ​ក្យូ​ប្រហែល 550 គីឡូម៉ែត្រ​ភាគ​ខាងជើង​។​អ្នកនាំពាក្យ​ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា​ក្មេងប្រុស​បានមក​កំសាន្ត​ជាមួយនឹង​ជីតា​របស់គេ នៅ​ថ្ងៃ​សម្រាក់​ដែល​ជីតា​មាន​អាយុ 80 ហើយក៏​ត្រូវបាន​វាយប្រហារ​ដោយ​សត្វ​ខ្លាឃ្មុំ ដែល​ត្រូវបាន​រងរបួស​មិន​ត្រូវបាន​នាំយកទៅ​មន្ទីរពេទ្យ​នោះទេ ដោយមាន​ការអះអាង ពី​គ្រូពេទ្យ​ពុំមាន​មេរោគ​សញ្ញា​នោះទេ ។​ ​734786