( រូបភាពវីដេអូ) ​យន្ដហោះ​អាល្លឺម៉ង​៣​គ្រឿង​បុក​គ្នា នៅលើ​អាកាស​

0

​យន្ដហោះ​ស៊ីវិល​ធុន​តូច​មួយគ្រឿង ប្រភេទ Learjet បាន​ធ្លាក់​ចុះដី​ក្រោយ ពេល​ប៉ះទង្គិច​ជាមួយ​យន្ដហោះ​ចម្បាំង Eurofighter ពេល​កំពុង​ធ្វើ​សមយុទ្ធ​ស្ថិត នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​អាល្លឺម៉ង ។​ ​ប្រពន្ធ​ផ្សព្វផ្សាយ​នានា​របស់​អា​ល្លឺ ម៉​ង់​បាន​ផ្សព្វផ្សាយ​ថា ក្រោយពេល​ប៉ះ ទង្គិច​ជាមួយ​យន្ដហោះ​ចម្បាំង Euro fighter​នៅលើ​អាកាស យន្ដហោះ​ស៊ីវិល ក៏បាន​ធ្លាក់ចូល​ក្នុងព្រៃ​ស្ថិតនៅ​ក្នុងស្រុក Olsberg បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ជា​ទម្ងន់ ។ ក្រុម ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​ជន រងគ្រោះ​នៅក្នុង​យន្ដហោះ​ស៊ីវិល​នោះ ។ សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា យន្ដហោះ​ស៊ីវិល​ដែល​ធ្លា​ក់មាន​ចម្ងាយ ពី​អគារ​ខុន​ដូ​ប្រមាណ​៨០​ម៉ែត្រ​ប៉ុណ្ណោះ​។​ ​

ចំណែក​យន្ដហោះ​ចម្បាំង Euro fighter របស់​ទាហាន​អាកាស​អាល្លឺម៉ង់ រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ ប៉ុន្ដែ អាច​ចុះចត​ដោយ​សុវត្ថិភាព ។ មូល ហេតុ​បណ្ដាលឱ្យមាន​ការប៉ះទង្គិច​ខាង លើ​កំពុង​ស្រាវជ្រាវ ។ អាកាសយានិក យន្ដហោះ​ចម្បាំង​អាល្លឺម៉ង់​ដែលមាន ភាព​ប៉ិនប្រសប់​អាច​បញ្ជា​យន្ដហោះ ដែល​ខូចខាត​ចុះ​ដោយ​សុវត្ថិភាព វិះ​នឹង ត្រូវ​ផ្ទុះ​ឆេះ​ទាំងពីរ​គ្រឿងdownload (2)