កំពង់ធំៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ដែលកំពុងសម្រាក់ព្យាបាលជំងឺ នៅ ក្នុងមន្ទីរព្យាបាល ឯកជនមួយកន្លែង ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីផ្តល់កំលាំងចិត្ត ដែលបាន បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ទទួលខុសត្រូវចំពោះយោធិនក្រោមឱវាទដូចពាក្យស្លោបានពោលថា ” នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ ” ។
នៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តាំផ្ញើដល់ក្រុមគ្រួសារលោកវរសេនីយ៍ទោ សៀង ហុកឃាន់ អោយមានការប្រុងប្រយ័ត្នក្នុងកិច្ចការពារជម្ងឺផ្សេងៗ ពិសេសការពារជម្ងឺគ្រុនឈាមខណៈពេលកំពុងរាតត្បាតជំងឺគ្រុនឈាម មិនមែនកើតតែលើកុមារនោះទេ សូម្បីមនុស្សចាស់ក៏កើតជំងឺនោះដែរ ។
ក្នុងនោះឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភថវិកា ចំនួន ១,១៥០,០០០ រៀល ក្នុងនោះមានថិកាលោកជំទាវ មាស សន ជា ម៉ន ភរិយា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៣០០,០០០ រៀល និងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បានឧបត្ថម្ភថវិកា ចំនួន ៨៥០,០០០រៀល និងភេសជ្ជៈមួយចំនួនផងដែរ នៅថ្ងៃទី ១៨ខែសីហា ឆ្នាំ២០១៨ ។
លោកសៀង ហុកឃាន់ និងភរិយា ព្រមទាំងក្រុមគ្រួសារមានចិត្តរំភើប ដល់កាយវិការមនុស្សធម៌ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និង ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ ដែលតែងតែគិតគូរពីសុខទុក្ខ គ្រួសារ របស់ខ្ញុំបាទ រួមទាំងជីវភាពរស់នៅរបស់យោធិនក្រោមឱវាទគ្រប់រូប ធ្វើឲ្យមានមន្រ្តីក្រោមឳវាទទាំងអស់ មានទំនុកចិត្ត និងជឿជាក់លើថ្នាក់ដឹកនាំ និងស្មោះត្រង់គោរព និងអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការ ដែលបានប្រគល់ជូន។
ដោយ ប៊ុន រដ្ឋា