​អតីត​ខ្សែការពារ​របស់​ក្លិប​បិសាច​ក្រហម Manchester United កីឡាករ Rio

0

Ferdinand បាន​ឈានដល់ កិច្ចព្រមព្រៀង​លើ​ការផ្លាស់​ទៅកាន់​ក្លិប​ កំសៀវ​តែ Queens Park Rangers រួចរាល់​ហើយ ។​ ​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​ចាក​ចេញពី​ទឹកដី Old Trafford ក្រោយពេល​រួមរស់​ជាមួយ​ក្លិប អស់​១២​ឆ្នាំ ។​ ​យោងតាម​គេហទំព័រ Daily Mail បាន​ចុះផ្សាយ​ថា គ្រូបង្វឹក​ក្រុម QPR លោក Harry Redknapp បាន​ព្រមព្រៀង​នាំយក Ferdinand មកកាន់​ក្លិប​ស្រប​ពេលដែល QPR នឹង​បង្ហាញ​វត្តមាន​ជាថ្មី​ក្នុង​ក្របខណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយ​បន្ទាប់ពី​ពួកគេ​បាន​ប្រកួត​ឈ្នះ​វគ្គ PlayOff ហើយ​ក្លិប​នឹង​ប្រកាស​ពី​ការមកដល់​របស់ Ferdinand ក្នុងពេល​ឆាប់ៗ​នេះ ។​ ​គួរ​បញ្ជាក់ថា Ferdinand បាន​ចូល​លេង​ជា​លើកដំបូង​ជាមួយ​ក្លិប​ញញួរ​យក្ស West Ham United ក្នុង​ឆ្នាំ ១៩៩៦ ក្រោម​ការដឹកនាំ​របស់​លោក Redknapp នេះ​តែម្តង ៕