( រូបភាពវីដេអូ) ​ប្រេ​ស៊ី​ល​ចាប់ដៃ​មិច​ស៊ី​កូ​ឡើងទៅ​វគ្គ​បន្ទាប់​ក្រោយ​ឈ្នះ​ការប្រកួត​យប់មិញ​

0

​ក្រុម​ម្ចាស់ផ្ទះ​សាំ​បា​ប្រេ​ស៊ី​ល​បាន​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​បន្ទាប់ពី​យកឈ្នះ​លើក​ក្រុម​ខ្លា​អាហ្វ្រិក កា​មេ​រូ​ន​ក្នុង​លទ្ធផល​៤-១ ។​ ​កីឡាករ Neymar រកបាន​ម្នាក់ឯង​ពីរ​គ្រាប់​នៅ​នាទី​ទី​១៧​និង​នាទី​៣៥​ខណៈ​២​គ្រាប់​ទៀត​របស់​ប្រេ​ស៊ី​ល​គឺ រកបាន​ដោយ​កីឡាករ Fred (​ហ្វ្រេ​ដ​) នៅ​នាទី​៤៩​និង​កីឡាករ Fernandinho (​ហ្វើ​ណាន​ឌី​ញ៉ូ​) នៅ​នាទី​៨៤ ។ ចំណែក​មួយ​គ្រាប់​របស់​កា​មេ​រូ​ន​គឺ​រកបាន​ដោយ​កីឡាករ Joel Matip (​ចូល ម៉ា​ទីព​) នៅ​នាទី​ទី ២៦ ។​ ​ចំណែកឯ​ការប្រកួត​មួយគូ​ទៀត​គឺ​មិច​ស៊ី​កូ​បាន​យកឈ្នះ​ក្រូ​អាត​ក្នុង​លទ្ធផល​៣-១ ។ នៅ​តង់​ទី​១​ក្រុម​ទាំងពីរ មិនអាច​បំបែក​ពងមាន់​បានឡើយ​ដោយ​រក្សា​លទ្ធផល​០-០ ។

ប៉ុន្តែ​នៅ​តង់​ទី​២​នៅ​នាទី​ទី​៧២​មិច​ស៊ី​កូរ​កបាន​១​គ្រាប់​មុន ដោយ​កីឡាករ Rafael Marquez (​រ៉ា​ហ្វា​អេ​ល ម៉ា​ហ្គេ​ស​) ។ លេង​បាន​៣​នាទី​ប៉ុណ្ណោះ Andres Guardado (​អាន់​ដ្រេ ហ្គួ​រ​ដា​ដូ​) រកបាន​១​គ្រាប់​ទៀត​ជួយ​ឲ្យ​មិច​ស៊ី​កូ​នាំមុខ​ក្រូ​អាត​២-០ ។ លុះ​មកដល់​នាទី ៨២ កីឡាករ Javier Hernandez (​សា​វី​យេ ហ៊ើ​ណាន​ដេ​ស​) រក​គ្រាប់​ទី​៣​ឲ្យ​មិច​ស៊ី​កូ ។

ប៉ុន្តែ​ក្រុម​ក្រូ​អាត​ក៏​អាច​វាយបក​បាន​១​គ្រាប់​វិញ ដោយ​កីឡាករ Ivan Perisic (​អ៊ី​វ៉ាន ពើ​រី​ស៊ី​ក​) ។ ចប់​ការប្រកួត​មិច​ស៊ី​កូ​ឈ្នះ​ក្រូ​អាត​៣-១ ។​ ​យោងតាម​ការប្រកួត​ពីរ​គូ​នេះ ប្រេ​ស៊ី​ល​និង​មិច​ស៊ី​កូ​ចាប់ដៃគ្នា​ឡើងទៅ​វគ្គ​បន្ត​ដោយមាន​៧​ពិន្ទុ​ស្មើគ្នា តែ​ប្រេ​ស៊ី​ល​ឈរ​នៅ​លេខ​១​ដោយមាន​គ្រាប់​ស៊ុត​លើស​មិច​ស៊ី​កូ​២​គ្រាប់ ចំណែកឯ​ម៉ិចស៊ីកូ និង​កា​មេ​រូ​ន​ត្រូវ​ហាលអាវ​៕